Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុង​សេអ៊ូល៖ កូរ៉េ​ខាង​ជើង​ទំនង​​ទទួល​បាន​ជំនួយ​ពី​រុស្ស៊ី​សម្រាប់​ការ​អភិវឌ្ឍ​នាវា​មុជ​ទឹក

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បានប្រាប់​ថា ប្រទេសកូរ៉េខាងជើង​ទំនងជាទទួលបាន​ជំនួយបច្ចេកទេសពីប្រទេសរុស្ស៊ី សម្រាប់កម្មវិធីអភិវឌ្ឍន៍នាវាមុជទឹករបស់ខ្លួន។

នាវា​មុជ​ទឹក​របស់​កូរ៉េ​ខាង​ជើង (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅចំពោះមុខ​គណៈកម្មាធិការការពារជាតិនៃរដ្ឋសភា​នា​ថ្ងៃ​ចន្ទ​ទី​១៣​ខែតុលា​នេះ លោក Ahn បាននិយាយថា វាហាក់ដូចជាការពិតដែល​ទីក្រុងព្យុងយ៉ាងកំពុងទទួលបានបច្ចេកវិទ្យាផ្សេងៗ ពីប្រទេសរុស្ស៊ី ដើម្បីគាំទ្រការជំរុញរបស់ខ្លួនក្នុងការសាងសង់នាវាមុជទឹកដែលមានសមត្ថភាពបាញ់មីស៊ីល​បាលិស្ទិក។

កូរ៉េ​ខាងជើង​បាន​ប្តេជ្ញា​ជា​យូរ​មក​ហើយ​ក្នុង​ការ​អភិវឌ្ឍ​​មី​ស៊ី​ល​បាលិស្ទិក​​បាញ់​ចេញពី​នាវាមុជទឹក (SLBMs) ​​និង​បាន​ធ្វើការ​បាញ់​សាកល្បង​ជា​ច្រើន​ដង។ ទោះ​ជា​យ៉ាង​ណា វា​នៅ​តែ​មិន​ច្បាស់​ថា​តើ​ប្រទេស​នេះ​បាន​ធ្វើការ​បាញ់​បង្ហោះ​ពិត​ប្រាកដ​ដោយ​ជោគជ័យ​ពី​នាវា​មុជ​ទឹក​ឬ​អត់។

លោក​រដ្ឋមន្ត្រីបានកត់សម្គាល់​ទៀត​ថា ខណៈពេលដែលមានសញ្ញានៃវឌ្ឍនភាពបច្ចេកវិទ្យា វា«ឆាប់ពេកក្នុងការសន្និដ្ឋាន» ដែលថា កូរ៉េខាងជើងបានសម្រេចការបាញ់បង្ហោះ SLBM ពិតប្រាកដពីនាវា។

ទីក្រុងព្យុងយ៉ាងក៏ត្រូវបានគេជឿថាកំពុងធ្វើការលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែល​ជា​ជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងសមត្ថភាពយោធារបស់ខ្លួន និងពង្រីកជួរនៃការវាយប្រហារនុយក្លេអ៊ែរដែលមានសក្តានុពលរបស់ខ្លួន។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កូរ៉េខាងជើង និងរុស្ស៊ីបានពង្រឹងកិច្ចសហប្រតិបត្តិការយោធាយ៉ាងស៊ីជម្រៅ។ នេះបើយោងទៅតាមការស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង។ ការវាយតម្លៃរបស់ទីក្រុងសេអ៊ូលបង្ហាញថា ទាហានកូរ៉េខាងជើងជាង ១០ ០០០​នាក់ ត្រូវបានដាក់ពង្រាយដើម្បីជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនជាថ្នូរនឹង​ជំនួយសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាទំនើប។

ភាពជាដៃគូកាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានធ្វើ​ឲ្យ​មានការព្រួយបារម្មណ៍សម្រាប់​ទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូ ដែល​ថា វាអាចជំរុញកម្មវិធីអាវុធរបស់កូរ៉េខាងជើង និងធ្វើ​ឲ្យ​សន្តិសុខក្នុងតំបន់មានអស្ថិរភាព៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម