ព័ត៌មានអន្ដរជាតិ
ទើបរន្ទះបាញ់ឆេះរោងចក្រ ឥឡូវថៃ ឆេះមន្ទីរពេទ្យទៀត
ទើបរន្ទះបាញ់ឆេះរោងចក្រថ្មីៗ ស្រាប់តែកាលពីវេលាទាបភ្លឺថ្ងៃអង្គារទី១៤ខែតុលាឆ្នាំ២០២៥ ប្រទេសថៃ កើតមានគ្រោះអគ្គិភ័យដ៏កាចសាហាវមួយទៀត ដែលជាការឆេះមន្ទីរពេទ្យ នៅខេត្ត Phrae។

តាមការផ្សាយ Amarin TV, អគ្គិភ័យបានឆាបឆេះមន្ទីរពេទ្យ Phrae ដែលស្ថិតក្នុងឃុំ Nai Wiang នៃស្រុក Mueang Phrae នាវេលាម៉ោង៣ទាបភ្លឺ។
ប្រភពខាងលើបន្តថា អគ្គិភ័យបានឆាបឆេះចេញពីអន្តេវាសិកដ្ឋានរបស់វេជ្ជបណ្ឌិតនៅជាន់ទី៥។ ក្រុមសង្គ្រោះបានប្រើរថយន្តចំនួន៥គ្រឿងបានពន្លត់ភ្លើង ដោយចំណាយពេល២ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរបួសទេ ខណៈមូលហេតុបង្កជាអគ្គិភ័យក៏មិនទាន់ត្រូវបានគេបង្ហាញដែរ។

អគ្គិភ័យនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរោងចក្រផលិតប្រអប់-ចានស្នោដ៏ធំមួយ ត្រូវរន្ទះបាញ់បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ឈានដល់ការបាក់រលំអគារនិងជម្លៀសមនុស្សចេញជាបន្ទាន់។
រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងឃុំ Bang Phra នៃស្រុក Si Racha ខេត្ត Chonburi ត្រូវអគ្គិភ័យឆាបឆេះនៅម៉ោង១:៣០នាទីថ្ងៃត្រង់ថ្ងៃចន្ទទី១៣ខែតុលាឆ្នាំ២០២៥។
ថៃបានប្រើប្រាស់រថយន្តពន្លត់ចំនួន២០គ្រឿងដើម្បីគ្រប់គ្រងអគ្គិភ័យ។ យ៉ាងណាដោយសារតែវាឆាបឆេះខ្លាំង ក្រុមពន្លត់ត្រូវជួបឧបសគ្គនិងចំណាយពេលយូរ ដើម្បីគ្រប់គ្រងបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រន្ទះបាញ់រោងចក្រនៅថៃ បង្កជាអគ្គិភ័យ បណ្តាលឲ្យបាក់អគារនិងជម្លៀសមនុស្ស
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


