Connect with us

ព័ត៌មានអន្ដរជាតិ

រន្ទះបាញ់រោងចក្រនៅថៃ បង្កជាអគ្គិភ័យ បណ្តាលឲ្យបាក់អគារនិងជម្លៀសមនុស្ស

បានផុស

នៅ

រោងចក្រផលិតប្រអប់-ចានស្នោដ៏ធំមួយនៅប្រទេសថៃ ត្រូវរន្ទះបាញ់បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ឈានដល់ការបាក់រលំអគារនិងជម្លៀសមនុស្សចេញជាបន្ទាន់។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Khaosod, រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងឃុំ Bang Phra នៃស្រុក Si Racha ខេត្ត Chonburi ត្រូវអគ្គិភ័យឆាបឆេះនៅម៉ោង១:៣០នាទីថ្ងៃត្រង់ថ្ងៃចន្ទទី១៣ខែតុលាឆ្នាំ២០២៥។

(រូបថត៖ Khaosod)

ថៃបានប្រើប្រាស់រថយន្តពន្លត់ចំនួន២០គ្រឿងដើម្បីគ្រប់គ្រងអគ្គិភ័យ។ យ៉ាងណាដោយសារតែវាឆាបឆេះខ្លាំង ក្រុមពន្លត់ត្រូវជួបឧបសគ្គនិងចំណាយពេលយូរ ដើម្បីគ្រប់គ្រងបាន។

(រូបថត៖ Khaosod)

ព័ត៌មានបឋមបង្ហាញថា អគ្គិភ័យបានឆេះរាលដាលឃ្លាំងជាច្រើនពេញរោងចក្រព្រោះតែក្នុងនោះសុទ្ធសឹងផ្ទុកសម្ភារៈងាយឆាបឆេះ ប៉ុន្តែភ្លាមៗមិនទាន់មានរបាយការណ៍អំពីជនរងគ្រោះនិងទំហំនៃការខាតបង់ឡើយ៕

(រូបថត៖ Khaosod)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទេសចរថៃមួយក្រុម ត្រូវរន្ទះបាញ់នៅលើភ្នំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម