ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ជំរុញម្ចាស់ផ្ទះចុះបញ្ជីអ្នកបម្រើការងារក្នុងផ្ទះឱ្យបានច្រើនបន្ថែមទៀត ដើម្បីពួកគាត់ទទួលបានការគាំពារសង្គម
មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានជំរុញលើកទឹកចិត្តដល់ម្ចាស់ផ្ទះជួយចុះបញ្ជីអ្នកបម្រើការងារក្នុងផ្ទះឱ្យបានច្រើនបន្ថែមទៀត ដើម្បីពួកគាត់ទទួលបានការគាំពារសង្គមពី ប.ស.ស។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៤ តុលា នេះថា ការជំរុញនេះដោយសារតែបច្ចុប្បន្នការចុះបញ្ជីអ្នកបម្រើការងារក្នុងផ្ទះនៅមានចំនួនតិចតួចនៅឡើយ ខណៈគិតត្រឹមខែកញ្ញា ឆ្នាំ ២០២៥ មានអ្នកបម្រើការងារក្នុងផ្ទះចំនួន ១ ០៧២ នាក់ បានចុះបញ្ជីជាសមាជិក ប.ស.ស។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា នៅពេលអ្នកបម្រើតាមផ្ទះចុះបញ្ជីក្លាយជាសមាជិកប.ស.ស ពួកគាត់អាចទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមពេញលេញដូចកម្មករ-និយោជិត ដែលកំពុងបម្រើការងារក្នុងវិស័យឯកជនដទៃទៀតដែរ ដូចជា ទទួលរបបថែទាំសុខភាព របបគ្រោះថ្នាក់ការងារ និងរបបសោធន។ ប៉ុន្តែអ្នកបម្រើតាមផ្ទះចូលជាសមាជិក ប.ស.ស តម្រូវឱ្យម្ចាស់ផ្ទះ ត្រូវបំពេញតួនាទីក្នុងនាមជានិយោជកតាមរយៈការចុះបញ្ជិកា និងប្រកាសបង់ភាគទានទាំងរបបហានិភ័យការងារថែទាំសុខភាព និងរបបប្រាក់សោធនជូនដល់ពួកគាត់។

លោកបណ្ឌិត បានបន្តទៀតថា ការចុះបញ្ជីអ្នកដែលកំពុងបម្រើការងារក្នុងផ្ទះ ម្ចាស់ផ្ទះ ត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស ឬតាមរយៈប្រព័ន្ធចុះបញ្ជិកា WebBase Application របស់ ប.ស.ស ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ទីតាំងផ្ទះ រូបថត ៤ គុណនឹង ៦ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ពេលម្ចាស់ផ្ទះបំពេញទៅតាមលក្ខខណ្ឌរួចរាល់ហើយ ម្ចាស់ផ្ទះ ត្រូវបញ្ជូនអ្នកបម្រើការងារក្នុងផ្ទះទៅចុះបញ្ជីដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។

លោកបណ្ឌិត បានបន្ថែមថា ចំពោះការបង់ភាគទានប្រចាំខែសម្រាប់ផ្នែកហានិភ័យការងារផ្នែកថែទាំសុខភាព គឺ ម្ចាស់ផ្ទះជាអ្នកបង់ជំនួស។ ចំណែកផ្នែកប្រាក់សោធនដែលត្រូវបង់ ៤ ភាគរយ នៃប្រាក់ខែរបស់អ្នកបម្រើការងារក្នុងផ្ទះ ត្រូវបង់ពាក់កណ្ដាលម្នាក់ គឺ ម្ចាស់ផ្ទះបង់ ២ ភាគរយ និងអ្នកបម្រើការងារក្នុងផ្ទះ ត្រូវបង់ ២ ភាគរយ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ នេះ ប.ស.ស បានចុះបញ្ជីសមាជិកថ្មីចំនួនជាង ៥៣ ម៉ឺននាក់ ស្រី ២៧ ម៉ឺន ៤ ពាន់នាក់ ធ្វើឱ្យចំនួនសមាជិក ប.ស.ស កើនឡើងជាង ៣,៣ លាននាក់ ស្រីចំនួន ១,៨ លាននាក់៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម២៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


