Connect with us

ព័ត៌មានជាតិ

ការតម្រូវឱ្យពេទ្យឯកជនត្រូវគ្រប់ស្តង់ដារ ការកំណត់សុពលភាពកិច្ចព្រមព្រៀងត្រឹម៣ឆ្នាំរវាងពេទ្យឯកជន និងប.ស.ស នឹងចាប់អនុវត្តន៍ក្រោយប្រកាសអន្តរក្រសួងកែរួចរាល់

បានផុស

នៅ

អគ្គនាយក នៃនិយ័តករសន្តិសុខសង្គម លោក ចន ណារិទ្ធ ពន្យល់ថា វិធានការកំណត់រយៈពេល៣ឆ្នាំសម្រាប់សុពលភាព នៃកិច្ចព្រមព្រៀងរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន និងការតម្រូវឱ្យមានការវិនិយោគបន្ថែមរបស់មូលដ្ឋានសុខាភិបាលដែលជាគូរដែលមិនទាន់គ្រប់ស្តង់ដារ នឹងចាប់ផ្ដើមអនុវត្តន៍ក្រោយពីប្រកាសអន្តរក្រសួងស្ដីពីការចុះកិច្ចព្រមព្រៀងត្រូវបានកែសម្រួល និងធ្វើបច្ចុប្បន្នភាពឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចន ណារិទ្ធ ពន្យល់ដូច្នេះ នាព្រឹកថ្ងៃទី៥ ខែមីនា នេះ បន្ទាប់ពីមានការចោទសួរពីសំណាក់បេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជនលើការអនុវត្តវិធានការចំនួនពីរ ក្រោយពីនិយ័តករសន្តិសុខសង្គម(ន.ស.ស. ) សហការជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ប.ស) ធ្វើការវាយតម្លៃលើការអនុវត្តកិច្ចព្រមព្រៀង នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។

បើតាមលោក ចន ណារិទ្ធ ការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្រកាសអន្តរក្រសួងស្ដីពីការចុះកិច្ចព្រមព្រៀងរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន កំពុងស្ថិតក្នុងការពិភាក្សាលើដំណាក់កាលចុងក្រោយក្នុងកម្រិតបច្ចេកទេស។

បើតាមលោក ចន ណារិទ្ធ ន.ស.ស បានផ្តល់ការឯកភាពឱ្យ ប.ស.ស. ចុះកិច្ចព្រមព្រៀងជាមួយដៃគូចំនួន ៥៧, បញ្ចប់កិច្ចព្រមព្រៀងចំនួន ១៥ និងបញ្ចប់នីតិវិធីចុះកិច្ចព្រមព្រៀងចំនួន ១៨ ចាប់តាំងពី ន.ស.ស. បានដាក់ចេញនូវសេចក្តីសម្រេចស្តីពី “ការកំណត់នីតិវិធី និងលក្ខខណ្ឌតម្រូវនៃការស្នើសុំការឯកភាពរបស់និយ័តករសន្តិសុខសង្គម ក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាល រវាងស្ថាប័នប្រតិបត្តិករក្នុងប្រព័ន្ធសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន” កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម