Connect with us

ព័ត៌មានជាតិ

លោក ចន ណារិទ្ធ៖ ន.ស.ស.ជួយឱ្យការស្នើរសុំចុះ និងការអនុវត្តកិច្ចព្រមព្រៀងរវាងមូលដ្ឋានសុខាភិបាល និងប.ស.ស. មានភាពតម្លាភាព និងលឿនជាងមុន

បានផុស

នៅ

អគ្គនាយក នៃនិយ័តករសន្តិសុខសង្គម លោក ចន ណារិទ្ធ អះអាងថា បន្ទាប់ពីមានវត្តមាន និយ័តករសន្តិសុខសង្គម(ន.ស.ស.) កិច្ចដំណើការនៃការស្នើសុំចុះកិច្ចព្រមព្រៀង និងការអនុវត្តកិច្ចព្រមព្រៀង មានភាពច្បាស់លាស់ តម្លាភាព និងប្រើពេលវេលាតិចជាងមុន ដែលអាចឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវចំនួនមូលដ្ឋានសុខាភិបាលឯកជនជាដៃគូរជាបន្តបន្ទាប់។ លោកលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី៥ ខែមីនា នេះ ក្នុងសិក្ខាសាលាស្ដីពីការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចន ណារិទ្ធ វាយតម្លៃថា ការកើនឡើងចំនួនពេទ្យដៃគូ បានរួមចំណែកដល់ការទទួលបានសេវាសុខាភិបាលកាន់តែប្រសើរឡើងជាបន្តបន្ទាប់ពេលមានការពង្រីកវិសាលភាពការគ្របដណ្តប់។  ទោះជាយ៉ាងនេះក្តី អគ្គនាយក នៃនិយ័តករសន្តិសុខសង្គម នៅមានកិច្ចការជាច្រើនដែលត្រូវពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតដើម្បីលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនសមាជិក ប្រកបដោយគុណភាព និងវិជ្ជាជីវៈ ដែលកិច្ចការនេះចាំបាច់ណាស់ត្រូវមានកិច្ចសហការជិតស្និតរវាងស្ថាប័នពាក់ព័ន្ធនានា។

បើតាមលោក ចន ណារិទ្ធ ស្ថាប័នដែលត្រូវសហការជិតស្និទ្ធ គឺមានដូចជាប.ស.ស., ក្រសួងសុខាភិបាល និងទៅថ្ងៃមុខ ទីភ្នាក់ងារជាតិ-បញ្ជាក់ចំណាយដែលបច្ចុប្បន្នកំពុងរៀបចំប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ (ដើម្បីអនុវត្តមុខងារបញ្ជាក់ចំណាយរបស់ ប.ស.ស. ក្នុងពេលឆាប់ៗ) ដើម្បីធានាថា ការអនុវត្តកិច្ចព្រមព្រៀងប្រព្រឹត្តទៅប្រកបដោយអនុលោមភាព និងការផ្តល់សេវាពាក់ព័ន្ធផ្សេងៗត្រូវបានផ្តល់ជូនមន្ទីរពេទ្យជាដៃគូប្រកបដោយតម្លាភាព គណនេយ្យភាព ទាន់ពេល និងក្នុងស្មារតីជាដៃគូរវាងគ្នា និងគ្នា ដោយផ្អែកលើអភិក្រម សហការ និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយតួអង្គពាក់ព័ន្ធ ដោយឈរលើភាពត្រឹមត្រូវ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស្របតាមមូលដ្ឋានច្បាប់

អគ្គនាយក នៃនិយ័តករសន្តិសុខសង្គម កត់សម្គាល់ឃើញថា ការយល់ដឹងរបស់មូលដ្ឋានសុខាភិបាលឯកជនជាដៃគូលើតួនាទីរបស់និយ័តករនៅមានកម្រិត ទាំងក្នុងយន្តការនៃការធ្វើនិយ័តកម្ម និងត្រួតពិនិត្យប្រតិបត្តិការរបបសន្តិសុខសង្គម និងទាំងក្នុងដំណើរការនៃការស្នើសុំការឯកភាពក្នុងការចុះកិច្ចព្រមព្រៀងថ្មី។

លោក ចន ណារិទ្ធ គូសបញ្ជាក់ថា ដោយសារមានការប្រែប្រួលថ្មីៗមួយចំនួន ដូចជាការប្រែប្រួលនៃការផ្តល់អាជ្ញាបណ្ណរបស់ក្រសួងសុខាភិបាល, ការផុតពលភាពអាជ្ញាបណ្ណរបស់ពេលដៃគូ, ការប្តូរឈ្មោះពេទ្យជាដៃគូ, ការប្តូរទីតាំងពេទ្យជាដៃគូ, ការទម្លាក់កម្រិតទូទាត់ថ្លៃសេវាក្នុងដំណាក់កាលអន្តរកាល ជាដើម បានបង្កឱ្យការអនុវត្តរវាង ប.ស.ស. និងពេទ្យដៃគូ មានភាពមិនច្បាស់លាស់។

បើតាមលោក ចន ណារិទ្ធ ន.ស.ស បានផ្តល់ការឯកភាពឱ្យ ប.ស.ស. ចុះកិច្ចព្រមព្រៀងជាមួយដៃគូចំនួន ៥៧ ចាប់តាំងពី ន.ស.ស. បានដាក់ចេញនូវសេចក្តីសម្រេចស្តីពី “ការកំណត់នីតិវិធី និងលក្ខខណ្ឌតម្រូវនៃការស្នើសុំការឯកភាពរបស់និយ័តករសន្តិសុខសង្គម ក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាល រវាងស្ថាប័នប្រតិបត្តិករក្នុងប្រព័ន្ធសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន” កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម