Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ប្រតិកម្មជនជាតិ​អៀកឡង់ឈ្មោះ Matt Loughrey យករូបថតជនរងគ្រោះសម័យខ្មែរក្រហមទៅកែច្នៃ

បានផុស

នៅ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី ១១ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រតិកម្មចំពោះគេហៈទំព័រសារព័ត៌មាន Vice ដោយជនជាតិអៀកឡង់ឈ្មោះ Matt Loughrey យករូបថតជនរងគ្រោះនៅអតីតមន្ទីរស-២១ទៅកែច្នៃពណ៌ធម្មជាតិ និងបានច្នៃឱ្យខុសពីស្ថានភាពជាក់ស្តែងអំឡុងពេលដែលជនរងគ្រោះទទួលរងនូវការគម្រាមកំហែងពីសំណាក់ពួកខ្មែរក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងវប្បធម៌កម្ពុជា មិនអាចទទួលយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលឈ្មោះ Matt Loughrey បានធ្វើគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបំពានចំពោះសិទ្ធិនៃការប្រើប្រាស់រូបថតរបស់សារមន្ទីរ។

ក្រសួងវប្បធម៌ អំពាវនាវឲ្យបុគ្គលឈ្មោះ Matt Loughrey និងបណ្តាញសារព័ត៌មាន Vice លុបរូបទាំងអស់នេះចេញពីបណ្តាញព័ត៌មានរបស់ខ្លួន និងសំណូមពរដល់អ្នកស្រាវជ្រាវ និងវិចិត្រករ និងសាធារណជនកុំប្រើប្រាស់រូបថតក្នុងន័យខុសពីការពិតនៃបរិបទប្រវត្តិសាស្ត្រ ព្រមទាំងគោរពចំពោះជនរងគ្រោះ។

ក្រសួងនឹងចាត់វិធានការតាមច្បាប់ជាតិ និងអន្តរជាតិ ក្នុងករណីបុគ្គលឈ្មោះ Matt Loughrey មិនអនុវត្តទៅតាមសេចក្តីណែនាំខាងលើ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម