ជីវិតកម្សាន្ដ
ទិន្នន័យ៖ Bang Si-hyuk មានទ្រព្យស្តុកស្តម្ភក្នុងចំណោមស្ថាបនិកក្រុមហ៊ុនដែលចុះបញ្ជី
លោក Bang Si-hyuk ដែលជាប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន K-pop Powerhouse HYBE ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតម្លៃភាគហ៊ុនក្នុងចំណោមស្ថាបនិកក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ទិន្នន័យឧស្សាហកម្មបានបង្ហាញ នៅថ្ងៃពុធទី១៥ ខែតុលា ឆ្នាំ២០២៥។

យោងតាមទិន្នន័យពី CEO Score ដែលជាក្រុមហ៊ុនតាមដានទៅលើក្រុមហ៊ុនរបស់ថៅកែ HYBE បានបញ្ចាក់ថា លោក Bang Si-Hyuk បានកាន់កាប់ភាគហ៊ុន ៣១.៦ ភាគរយនៅក្នុង HYBE ដែលមានតម្លៃ ៣.៥ ពាន់ពាន់លានវ៉ុន (២.៥ ពាន់លានដុល្លារ) គិតត្រឹមចុងខែកញ្ញា។
ការកាន់កាប់របស់គាត់មានចំនួន ១៥.៦ ភាគរយនៃភាគហ៊ុនរួមគ្នាចំនួន ២២.៥ ពាន់ពាន់លានវ៉ុននៅក្នុងតម្លៃភាគហ៊ុនដែលគ្រប់គ្រងដោយពាណិជ្ជករកំពូល ១០០ ដែលក្រុមហ៊ុនរបស់ពួកគេបានដំណើរការជាសាធារណៈចាប់តាំងពីឆ្នាំ ២០២០ ។
ដោយឡែក សម្រាប់ Kim Byung-hoon ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាសម្រស់ APR បានតាមពីក្រោយដោយមានតម្លៃ ៣ ពាន់ពាន់លានវ៉ុន និងតាមពីក្រោយម្នាក់ទៀតគឺលោក Chang Byung-gyu នៃក្រុមហ៊ុនផលិតហ្គេម Krafton ដែលមាន ២.១ ពាន់ពាន់លានវ៉ុន និង Park Dong-suk នៃ Sanil Electric ដែលមាន ១.២ ពាន់ពាន់លានវ៉ុន។
ស្ថាបនិក Prestige BioPharma លោក Park So-yeon និងលោក Kim Ju-hee ស្ថាបនិក Inventage Lab គឺជាស្ត្រីតែពីរនាក់នៅក្នុងបញ្ជីផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ភ្នាក់ងារព្រមានចំណាត់ការផ្លូវច្បាប់ ក្រោយមានអ្នកលុកលុយឯកជនភាព Lee Dong Wook
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


