ជីវិតកម្សាន្ដ
ស្ថានភាពជំងឺសិល្បករផ្នែកចម្រៀងបុរាណ ណាឃីម យប់មិញនេះ វិវត្តគួរឱ្យបារម្ភជាថ្មី (មានវីដេអូ)
តាមរយៈវីដេអូជិត ៤នាទី លោក ព្រហ្ម ប្រសិទ្ធី បានបញ្ជាក់ការវិវត្តជំងឺរបស់សិល្បករផ្នែកចម្រៀងបុរាណ ណាឃីម ឱ្យសាធារណជនបានជ្រាបថា ស្ថានភាពជំងឺរបស់លោកយប់មិញនេះ វិវត្តទៅកាន់ការគួរឱ្យបារម្ភជាថ្មី ដោយគ្រូពេទ្យបញ្ជាក់ថា អាចប្រឈមនឹងការគាំងបេះដូង។
បើតាមការបញ្ជាក់ ហានិភ័យនៃការគាំងបេះដូងនេះ ក៏ព្រោះតែក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យវៀតណាម រកឃើញថា សិល្បករផ្នែកចម្រៀងបុរាណ ណាឃីម មានទឹកដក់ក្នុងខួរក្បាល ព្រមនិងមេរោគសុីដល់ខួរក្បាលទៅហើយ ដែលទាមទារការចោះយកទឹកដក់ចេញតាមខួរឆ្អឹង។ មួយវិញទៀត ដោយសារតែកំឡុងពេលនៃការសង្គ្រោះនេះ អ្នកជំងឺអាចប្រឈមនឹងគាំងបេះដូង ដូចនេះក្រុមគ្រូពេទ្យប្រាប់មុនឱ្យត្រៀមចិត្ត ព្រោះបើក្នុងករណីបន្ទាន់ គ្រូពេទ្យត្រូវការវះកាត់ភ្លាមៗ ខណៈការវះកាត់ប្រឈមគ្រោះថ្នាក់បំផុត។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥តុលានេះ លោក ព្រហ្ម ប្រសិទ្ធី ដែលជាសមាជិករួមក្រុមតន្ត្រីបុរាណដែរនោះ ទើបតែបានបញ្ជាក់ឱ្យដឹងថា អាការៈរោគរបស់ ណាឃីម រៀងអន់ថយបន្តិចហើយ ហើយយ៉ាងយូរ ៣ថ្ងៃទៀត អាចប្រសើរជាងនេះ។
ត្រឹមទទួលបានការបញ្ជាក់ដោយផ្តល់ក្តីសង្ឈឹមឡើងវិញពីក្រុមគ្រូពេទ្យ លោកថា លោកស្ងប់អារម្មណ៍ជាងមុនបន្តិចហើយ ខណៈដំណឹងនេះ ធ្វើឱ្យសាធារណជនចូលរួមត្រេកអរ និងជូនពរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
គួររំលឹកថា លោក ណាឃីម សិល្បករចម្រៀងផ្នែកបុរាណ និងជាសមាជិកក្រុមតន្ត្រីបុរាណរបស់អ្នកនាង ខាត់ សួស្តី ត្រូវបានក្រុមគ្រួសារ និងអ្នកស្និតស្នាលក្នុងរង្វង់សិល្បៈជ្រោមជ្រែងជួយ បញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាមកាលពីរសៀលថ្ងៃទី១៤ តុលានេះ ខណៈកំពុងសម្រាកព្យាបាលបន្តនៅមន្ទីពេទ្យទាហ៊ាន ១៧៥ ក្នុងទីក្រុងហូជីមុិញ។
បើតាមលោក ព្រហ្ម ប្រសិទ្ធី បញ្ជាក់តាមការប៉ាន់ប្រមាណជំហានដំបូងរបស់ក្រុមគ្រូពេទ្យនៅទីនោះ បានឱ្យដឹងថា សិល្បករចម្រៀងផ្នែកបុរាណ ណាឃីម សង្ស័យមានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ និងរលាកសួត ។ តែទោះបីជាមានការសន្និដ្ឋានបែបនេះ ក៏លទ្ធផលត្រួតពិនិត្យជាក់លាក់ កំពុងបន្តធ្វើតេស្តនៅឡើយ។

ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាពជំងឺសិល្បករចម្រៀងផ្នែកបុរាណរូបនេះ មុននឹងឈានបញ្ជូនទៅព្យាបាលបន្តនៅវៀតណាម អ្នកនាង ខាត់ សួស្តី បានឱ្យដឹងថា ខ្លួនទទួលបានដំណឹងពីក្រុមគ្រួសាររបស់តារាចម្រៀងបុរាណរូបនេះថា លោកមានជំងឺរលាកស្រោមខួរ, រលាកសួតធ្ងន់ធ្ងរ និង ក្រពះពោះវៀន។ តួយ៉ាង លោកក៏មានអាការៈវង្វេង ភ្នែកមើលលែងឃើញ ត្រចៀកស្តាប់លែងឮ នោមមិនចេញ និង បាយមិនបានផងដែរ។

ដោយសារតែស្ថានភាពធ្ងន់ធ្ងរបែបនេះ និងដោយមើលឃើញក្រុមគ្រួសារ ណាឃីម ក៏កំពុងជួបការលំបាកក្នុងការចំណាយព្យាបាលផង អ្នកនាង ខាត់ សួស្តី និងមិត្តទាំងក្នុង និងក្រៅសិល្បៈជាច្រើន បាននិងកំពុងបន្តស្វែងរកថវិកាជួយដល់លោក ណាឃីម និងអំពាវនាវដល់មហាជនឱ្យជួយបរិច្ចាគដល់លោកផងដែរ។
គួរជម្រាបដែរថា លោក ណាឃីម បានបញ្ជូនទៅដល់មន្ទីរពេទ្យនៅប្រទេសវៀតណាម នារសៀលនេះ ដោយមានរូបលោក ព្រហ្ម ប្រសិទ្ធី រួមដំណើរទៅជាមួយ។ ក្នុងនោះ លោក ព្រហ្ម ប្រសិទ្ធី បានបន្ថែមថា ប្រសិនបើទៅស្ថានភាពរបស់លោក ណាឃីម ធូរស្រាល ឬវិវត្តបែបណាទៀតនោះ លោកនឹងជម្រាបបន្ថែមទៀត៕


-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


