កីឡា
ត្រឹមអាយុ១១ឆ្នាំទឹកចិត្តស្នេហាទឹកដីធំធេង លី ចិត្រាបុត្រ ចង់ក្លាយទ័ពការពារទឹកដី
កុមារា លី ចិត្រាបុត្រ ដែលជាកីឡាករបាល់ទះហ្វឹកហាត់បែបសុខភាព ចង់ចូលបម្រើទ័ពដើម្បីច្បាំងយកជ័យជម្នះជាមួយអ្នកឈ្លានពានទឹកដី បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែន។

កុមារា លី ចិត្រាបុត្រ
លី ចិត្រាបុត្រ បានឲ្យដឹងថា ខ្លួនចូលចិត្តហ្វឹកហាត់កីឡាបាល់ទះនេះណាស់ល្អចំពោះសុខភាពរាងកាយ និងបង្កើតភាពសប្បាយរីករាយទៀតផង។ ចំពោះកីឡាករបាល់ទះដែលជា Idol របស់ខ្លួននោះគឺ សួន ចាន់ណារ៉ូ ជាអ្នកប៉ះសេលេខ១ នៅប្រទេសកម្ពុជា។

កុមារា លី ចិត្រាបុត្រ
បើទោះជាស្រឡាញ់វិស័យបាល់ទះខ្លាំងបែបនេះក្ដី ប៉ុន្តែក្ដីស្រមៃធំឡើងរបស់ លី ចិត្រាបុត្រ នោះគឺចង់ក្លាយជាទាហានចូលបម្រើកងទ័ព និងចេញច្បាំងជាមួយសៀមយកជ័យជម្នះឲ្យប្រទេសជាតិ។ រូបគេបន្ទាប់ពីឃើញការឈ្លានពានរបស់សៀមកន្លងមកគឺមិនសប្បាយចិត្តនោះឡើយចំពោះទង្វើរអាក្រក់មួយនេះ។

កុមារា លី ចិត្រាបុត្រ
បញ្ជាក់ដែរថា កុមារា លី ចិត្រាបុត្រ បច្ចុប្បន្នទើបមានអាយុ ១១ឆ្នាំប៉ុណ្ណោះ និងកំពុងសិក្សានៅថ្នាក់ទី៧ នៃសាលា Home Of English ។ រូបគេជាកុមារាម្នាក់ក្នុងចំណោមកុមា និងយុវជន ជាច្រើនដែលកំពុងហ្វឹកហាត់បាល់ទះបែបសុខភាពជាមួយលោក គុណ ប៊ុនសាន អតីតលីប្រូជម្រើសជាតិ នៅទីតាំងក្លឹបបាល់ទះស្នងការ។ ចិត្រាបុត្រ ហ្វឹកហាត់បាល់ទះនេះបានប្រហែលមួយឆ្នាំមកហើយ៕


ទិដ្ឋភាពហ្វឹកហាត់
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


