ជីវិតកម្សាន្ដ
សភាពជំងឺ ណាឃីម កាន់តែធ្ងន់ធ្ងរឈានដល់ដំណាក់កាលត្រៀមចិត្ត ព្រោះហើមខួរក្បាល ឯគ្រឿងក្នុងក៏ខូចអស់
ប៉ុន្មានថ្ងៃមកនេះ អាការៈជំងឺលោក ណាឃីម មិននឹងនសោះឡើយ ខណៈលោក ខៀវ សម្បត្តិរិទ្ធី ទើបតែបញ្ជាក់មុននេះថា សភាពជំងឺរបស់សិល្បករផ្នែកចម្រៀងបុរាណរូបនេះ កាន់តែធ្ងន់ធ្ងរទៅហើយ ដោយមានបញ្ហាហើមខួរក្បាល ឯគ្រឿងក្នុងខូចខាតអស់ ដូចនេះ មានតែត្រៀមចិត្តប៉ុណ្ណោះ។ ដោយហេតុនេះ ក្រុមគ្រួសារសម្រេចបញ្ជូនមកស្រុកកំណើតវិញ ឯអ្នកដែលចង់ជួប អាចជួបលោកផ្ទាល់ល្ងាចនេះ។


ដ្បិតកាលពីម្សិលមិញនេះ ស្ថានភាពសិល្បករផ្នែកចម្រៀងបុរាណ ណាឃីម ហាក់ប្រសើរបន្តិចហើយ ក្រោយពេលគ្រូពេទ្យបានផ្អាកបូមទឹកចេញពីឆ្អឹងខ្នងហើយក៏ដោយ ប៉ុន្តែក្នុងដំណាក់កាលនៃកាលបន្តតាមដានប្រសិទ្ធភាពថ្នាំ ណាឃីម ហាក់មិនមានភាពនឹងនឡើយ និងធ្វើទុកជាញឹកញាប់។
លុះព្រឹកថ្ងៃសុក្រនេះ រៀមច្បងនិងសិស្សប្អូនរួមក្រុមតន្ត្រីបុរាណ ខាត់ សួស្តី ដែលនិតនៅក្បែរ ណាឃីម ជាប់ជានិច្ចកំឡុងពេលព្យាបាល បានបញ្ជាក់ដំណឹងដ៏សោកសៅជាថ្មីថា មិនមានសង្ឃឹមត្រូវត្រៀមចិត្ត។ ដំណឹងនេះ ធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រក្រុមតន្ត្រីបុរាណ ខាត់ សួស្តី កន្លងមក បង្ហាញការអាណិតអាសូរផងដែរ។
លោក ខៀវ សម្បត្តិរិទ្ធី បញ្ជាក់ទៀតថា ព្រោះសភាពជំងឺ ណាឃីម ធ្ងន់ធ្ងរខ្លាំងពេក និងមិនមានសង្ឈឹមផង ក្រុមគ្រួសារសម្រេចបញ្ជូនមកស្រុកកំណើតវិញ ឯអ្នកដែលចង់ជួប អាចជួបលោកផ្ទាល់ល្ងាចនេះ។


គួររំលឹកថា លោក ណាឃីម សិល្បករចម្រៀងផ្នែកបុរាណ និងជាសមាជិកក្រុមតន្ត្រីបុរាណរបស់អ្នកនាង ខាត់ សួស្តី ត្រូវបានក្រុមគ្រួសារ និងអ្នកស្និតស្នាលក្នុងរង្វង់សិល្បៈជ្រោមជ្រែងជួយ បញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាមកាលពីរសៀលថ្ងៃទី១៤ តុលានេះ ខណៈកំពុងសម្រាកព្យាបាលបន្តនៅមន្ទីពេទ្យទាហ៊ាន ១៧៥ ក្នុងទីក្រុងហូជីមុិញ។
បើតាមលោក ព្រហ្ម ប្រសិទ្ធី បញ្ជាក់តាមការប៉ាន់ប្រមាណជំហានដំបូងរបស់ក្រុមគ្រូពេទ្យនៅទីនោះ បានឱ្យដឹងថា សិល្បករចម្រៀងផ្នែកបុរាណ ណាឃីម សង្ស័យមានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ និងរលាកសួត ។ តែទោះបីជាមានការសន្និដ្ឋានបែបនេះ ក៏លទ្ធផលត្រួតពិនិត្យជាក់លាក់ កំពុងបន្តធ្វើតេស្តនៅឡើយ។
ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាពជំងឺសិល្បករចម្រៀងផ្នែកបុរាណរូបនេះ មុននឹងឈានបញ្ជូនទៅព្យាបាលបន្តនៅវៀតណាម អ្នកនាង ខាត់ សួស្តី បានឱ្យដឹងថា ខ្លួនទទួលបានដំណឹងពីក្រុមគ្រួសាររបស់តារាចម្រៀងបុរាណរូបនេះថា លោកមានជំងឺរលាកស្រោមខួរ, រលាកសួតធ្ងន់ធ្ងរ និង ក្រពះពោះវៀន។ តួយ៉ាង លោកក៏មានអាការៈវង្វេង ភ្នែកមើលលែងឃើញ ត្រចៀកស្តាប់លែងឮ នោមមិនចេញ និង បាយមិនបានផងដែរ។

ដោយសារតែស្ថានភាពធ្ងន់ធ្ងរបែបនេះ និងដោយមើលឃើញក្រុមគ្រួសារ ណាឃីម ក៏កំពុងជួបការលំបាកក្នុងការចំណាយព្យាបាលផង អ្នកនាង ខាត់ សួស្តី និងមិត្តទាំងក្នុង និងក្រៅសិល្បៈជាច្រើន បាននិងកំពុងបន្តស្វែងរកថវិកាជួយដល់លោក ណាឃីម និងអំពាវនាវដល់មហាជនឱ្យជួយបរិច្ចាគដល់លោកផងដែរ។
តែទោះជាទទួលបានការជ្រោមជ្រែងជួយពីសប្បុរសជនយ៉ាងណា សម្រាប់ស្ថានភាពជំងឺសិល្បករផ្នែកចម្រៀងបុរាណរូបនេះ ហាក់មិនមានសង្ឈឹមអាចព្យាបាលទៀតនោះឡើយ៕




-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


