ព័ត៌មានអន្ដរជាតិ
ឥណ្ឌាបដិសេធការអះអាងរបស់លោក ត្រាំ ដែលថាលោកម៉ូឌីឈប់ទិញប្រេងរបស់រុស្ស៊ី
ក្រសួងការបរទេសឥណ្ឌាបានប្រកាសថា ខ្លួនមិនមានកំណត់ត្រានៃការសន្ទនារវាងនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នោះទេ ហើយក៏មិនបានដឹងឮអំពីរឿងដែលថា លោក ម៉ូឌី បានយល់ព្រមបញ្ឈប់ការទិញប្រេងពីរុស្ស៊ីដែរ។

យោងតាមការចុះផ្សាយរបស់ Bloomberg នាថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសលោក Randhir Jaiswal បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញ៉ូវដេលីថា «តាមការដឹងរបស់យើង ខ្ញុំមិនដឹងពីការសន្ទនាណាមួយរវាងនាយករដ្ឋមន្ត្រី ម៉ូឌី និងប្រធានាធិបតី ត្រាំ កាលពីម្សិលមិញទេ»។
ការបញ្ជាក់នេះ បានកើតឡើងបន្ទាប់ពីលោក ត្រាំ បាននិយាយថា លោក ម៉ូឌី បានសន្យាជាមួយគាត់ថា ប្រទេសឥណ្ឌានឹងបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ជាទង្វើដែលអាមេរិកបានជំរុញចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើមក្នុងឆ្នាំ២០២២។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញ៉ូវដេលីមានភាពតានតឹងចាប់តាំងពីលោក ត្រាំ បានដាក់ពន្ធ៥០%លើការនាំចេញរបស់ឥណ្ឌា ដោយហៅវាថាជាការដាក់ទណ្ឌកម្មសម្រាប់ការបន្តពាណិជ្ជកម្មថាមពលរបស់ឥណ្ឌាជាមួយទីក្រុងមូស្គូ។
ខណៈពេលដែលមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា «ការពិភាក្សាប្រកបដោយផលិតភាព» លើបញ្ហាថាមពលបានកើតឡើង ពួកគេមិនបានបញ្ជាក់ថាមានការជជែកដោយផ្ទាល់ណាមួយរវាងលោក ត្រាំ និងលោក ម៉ូឌី នោះទេ។
ប្រទេសឥណ្ឌាបានរក្សាថា ការសម្រេចចិត្តថាមពលរបស់ខ្លួនគឺផ្អែកលើផលប្រយោជន៍ជាតិ និងលទ្ធភាពដែលអាចទទួលបាន។ «ផលប្រយោជន៍អ្នកប្រើប្រាស់នៅតែជាអាទិភាពកំពូល» នេះជាការលើកឡើងរបស់លោក Jaiswal ដោយកត់សម្គាល់ថា ឥណ្ឌាក៏កំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យថាមពលផងដែរ។
នាយកប្រតិបត្តិប្រេងរដ្ឋរបស់ឥណ្ឌាបានបញ្ជាក់ថា ពួកគេមានការភ្ញាក់ផ្អើលចំពោះការអត្ថាធិប្បាយរបស់លោក ត្រាំ ដោយបន្ថែមថា ពួកគេមិនបានទទួលការណែនាំជាផ្លូវការដើម្បីកាត់បន្ថយការនាំចូលពីរុស្ស៊ីទេ។
រុស្ស៊ីនៅតែជាប្រទេសផ្គត់ផ្គង់ប្រេងកំពូលរបស់ឥណ្ឌា ដែលមានចំនួនប្រហែល ១ភាគ៣នៃការនាំចូលសរុបនៅក្នុងខែកញ្ញា បើទោះបីជាការនាំចេញមានការថយចុះបន្តិចក៏ដោយ។ លោក Alexander Novak ឧបនាយករដ្ឋមន្រ្ដីរបស់ទីក្រុងមូស្គូ បាននិយាយថា លោកមានទំនុកចិត្តថា ឥណ្ឌានឹងបន្តទិញប្រេងឆៅពីរុស្សី ព្រោះវានៅតែមាន«សេដ្ឋកិច្ចឋិតថេរ»។
ការលើកឡើងផ្ទុយគ្នានេះ គឺជាករណីមួយទៀតដែលក្រុងញ៉ូវដេលីបានជំទាស់នឹងសេចក្តីថ្លែងការណ៍របស់លោក ត្រាំ។ កាលពីដើមឆ្នាំនេះ ប្រទេសឥណ្ឌាបានបដិសេធការអះអាងរបស់លោក ត្រាំ ដែលថា លោកបានប្រើឥទ្ធិពលពាណិជ្ជកម្ម ដើម្បីសម្របសម្រួលបទឈប់បាញ់រវាងឥណ្ឌានិងប៉ាគីស្ថាន៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


