ព័ត៌មានជាតិ
ត្រឹម៥ថ្ងៃ មានសហជីព និងកម្មកររោងចក្រជិត៤ម៉ឺននាក់ បានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
គ្រាន់តែក្នុងរយៈពេល៥ថ្ងៃ មានកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន៣៧៦២៦នាក់ ក្នុងនោះមានជនបរទេសចំនួន១៦៥៧នាក់។
តាមរបាយការណ៍របស់អនុគណៈកម្មការ ចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កម្មករ និយោជិតចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ខែមេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងជិត៤ម៉ឺននាក់ ក្នុងនោះមានអ្នកដែលបានចាក់វ៉ាក់សាំងចំនួន៣៦២១៧នាក់នោះ មានជនបរទេសចំនួន៦៣៧នាក់និងគ្រូពេទ្យមិនអាចចាក់បានចំនួន១៤០៩នាក់ ក្នុងនោះមានជនបរទេស២០នាក់។

តាមរបាយការណ៍ដដែលបានបន្តថា ក្នុងចំណោមអ្នកចាក់ចំនួនអ្នកស្ម័គ្រចិត្តជិត៤ម៉ឺននាក់នោះ ចាក់នៅថ្ងៃទី៧មេសាមានចំនួន៣៨៤៩ នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់ចំនួន ៣៩៤២ ដែលមានជនបរទេសចំនួន ៧០ នាក់។ អ្នកដែលគ្រូពេទ្យមិនអាចចាក់បានចំនួន៩៣នាក់។ ថ្ងៃទី៨មេសានេះ មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងចំនួន៥១៧៧នាក់ ក្នុងនោះមានជនបរទេសចំនួន២៧៨នាក់។ អ្នកចាក់បានចំនួន៥០២៩នាក់និងអ្នកមិនអាចចាក់បានចំនួន១៤៨នាក់។ថ្ងៃទី៩មេសាចាក់បាន ចំនួន៨៩៨៤នាក់ ក្នុងនោះជនបរទេសចំនួន៥៣៥នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់សរុបចំនួន៩៣៩៩នាក់ជនបរទេសចំនួន៥៥៥នាក់ និងគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន៤១៥នាក់ជនបរទេសចំនួន២០នាក់។ ថ្ងៃទី១០មេសា មានអ្នកចាក់បានចំនួន៩៩៨៣នាក់ ក្នុងនោះជនបរទេសចំនួន៧០៣នាក់ ក្នុងចំណោមអ្នកចាក់សរុបចំនួន១០៤១៥នាក់និងគ្រូពេទ្យមិនអាចចាក់បានចំនួន៤៣២នាក់ និងថ្ងៃទី១១មេសា មានអ្នកស្ម័គ្រចិត្តចំនួន៨៦៩៣នាក់ ក្នុងនោះជនបរទេសចំនួន៥១នាក់។ អ្នកចាក់បានចំនួន៨៣៧២នាក់ ក្នុងនោះជនបរទេស៥១នាក់និងអ្នកចាក់មិនបាន៣២១នាក់។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងទៅលើកម្មករនិងយោជិតនេះ នឹងគ្របដណ្តប់កម្មករប្រមាណ៧ម៉ឺននាក់ ក្នុងនោះនៅតំបន់សេដ្ឋកិច្ចភ្នំពេញមានប្រមាណ៣ម៉ឺននាក់ តំបន់វឌ្ឍនៈ១ ប្រមាណ១ម៉ឺននាក់និងតាមរោងចក្រផ្សេងៗទៀតនៅរាជធានីភ្នំពេញ បច្ចុប្បន្នក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺនដូសសម្រាប់ចាក់ជូនកម្មករ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ប្រកាសទុកពេល ០៣ ថ្ងៃ ឲ្យអ្នកឆ្លងកូវីដ ចំនួន ០៩ នាក់ សូមមកបង្ហាញខ្លួនជាបន្ទាន់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



