ព័ត៌មានជាតិ
សំរាមមុខរោងចក្រ ១ កន្លែង ក្នុងភូមិទួលពង្រ ជះក្លិនស្អុយខ្លាំង ប៉ះពាល់សុខភាពពលរដ្ឋ ជាង ១ ខែហើយ
គំនរសំរាម នៅមុខរោងចក្រ ១ កន្លែង ដែលមានឈ្មោះហៅកាត់ J S ស្ថិតក្នុងភូមិទួលពង្រខាងកើត សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ជិតក្លាយជាភ្នំមួយទៅហើយ ថែមទាំងជះក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់ និងសុខភាពប្រជាពលរដ្ឋ ខណៈផ្លូវតំបន់នេះកំពុងស្ថាបនាមិនទាន់រួចរាល់ផង។

លោក ថា រិទ្ធ ជាអាជីវករលក់ដូរនៅមុខរោងចក្រខាងលើ បានឲ្យដឹងថា នៅទីតាំងចោលសំរាមខាងលើនេះគ្រប់គ្រងដោយខាងរោងចក្រ ដោយមានរថយន្តសម្រាប់ដឹកផ្ទាល់ ហើយកន្លងមក រយៈពេល ១ សប្ដាហ៍ គឺ រថយន្តមកប្រមូលដឹកម្តង តែមួយរយៈក្រោយនេះ មិនឃើញមកដឹកទាល់តែសោះ។

លោក ថា រិទ្ធ បន្តថា គ្រប់អាជីវករដែលលក់នៅមុខរោងចក្រនោះ គឺ បង់ភាស៊ីថ្លៃសំរាមចូលទៅខាងរោងចក្រ ក្នុងម្នាក់ ១ ពាន់រៀល ដោយព្រឹក ៥០០ រៀល ហើយល្ងាច ៥០០ រៀល។

លោកបន្តទៀតថា ចំពោះក្រុមហ៊ុនប្រមូលសំរាមវិញ គឺ ប្រមូលតែមួយចំហៀងផ្លូវខាងលិចនោះទេ ពោលមុខផ្ទះប្រជាពលរដ្ឋដែលបានបង់ប្រចាំខែទៅក្រុមហ៊ុនតែប៉ុណ្ណោះ។ ទីតាំងខាងលើនេះ បញ្ហាសំរាម គឺ រយៈពេលជាង ១ ខែមកហើយ ដោយមិនឃើញខាងរថយន្តដឹកសំរាមរបស់រោងចក្រមកដឹកនោះទេ ទុកឲ្យស្អុយរលួយជះក្លិនស្អុយដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ និងជិតក្លាយទៅជាភ្នំមួយទៅហើយ។

ប្រជាពលរដ្ឋ ក៏បានស្នើទៅអាជ្ញាធរពាក់ព័ន្ធ សូមមេត្តាជួយចុះពិនិត្យមើលផង ព្រោះរាល់ថ្ងៃពិបាករស់នៅណាស់ ដោយសារតែសំរាមទាំងនោះមានជះក្លិនស្អុយខ្លាំង។


លោក ចេង ខន ប្រធានភូមិទួលពង្រ ប្រាប់កម្ពុជាថ្មីឲ្យដឹងថា ពាក់ព័ន្ធបញ្ហានេះ គឺ ទី១-ខាងក្រុមហ៊ុនប្រមូលសំរាមមិនបានរាយការណ៍ទៅលោកទេ។ និងទី២-លោកមិនមានចំណាត់ការអ្វីនោះទេ ដោយឲ្យទាក់ទងទៅខាងសង្កាត់វិញ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


