Connect with us

ព័ត៌មានអន្ដរជាតិ

Khamenei ប្រាប់​ឲ្យ​ត្រាំ«បន្ត​សុបិន»តែ​ឯង​ទៅ​ ដែល​ថា ​ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវ​បានកម្ទេច

បានផុស

នៅ

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា ការវាយប្រហាររបស់អាមេរិកកាលពីខែមិថុនា បានបំផ្លាញរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយប្រាប់លោកត្រាំ​ឲ្យ​«បន្តសុបិន»នេះ​តែ​ឯង​​​ទៅ​​ចុះ។

លោក ដូណាល់ ត្រាំ និង​លោក Ayatollah Ali Khamenei (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​តុលា​ លោក Khamenei បានរិះគន់ការលើកឡើងរបស់លោកត្រាំថា «មិនសមរម្យ ខុស និងគំរាមកំហែង» ហើយបានចោទសួរអំពីសិទ្ធិរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការកំណត់«អ្វីដែលប្រទេសមួយគួរមាន ឬមិនគួរមាន ប្រសិនបើប្រទេសនេះមានឧស្សាហកម្មនុយក្លេអ៊ែរ»។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពីលោកត្រាំបានប្រាប់សភា​របស់អ៊ីស្រាអែលកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកបាន«បំផ្លាញ»ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលនៃការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែលនៅពាក់កណ្តាលខែមិថុនា។ លោកត្រាំ​បាន​លើក​ឡើង​ថា «យើងបានទម្លាក់គ្រាប់បែកចំនួន​១៤​គ្រាប់ទៅលើកន្លែងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ ដោយបំផ្លាញចោលទាំងស្រុង»។ ក្រោយមក​លោក​បានពណ៌នាប្រតិបត្តិការនេះថាជា«ប្រតិបត្តិការយោធាដ៏ស្រស់ស្អាតបំផុត» នៅក្នុងបទសម្ភាសន៍ជាមួយ Fox News។

វិសាលភាពពេញលេញនៃការខូចខាតពីការវាយប្រហារនៅតែមិនច្បាស់លាស់។ មន្ទីរបញ្ចកោណបាននិយាយថា ការវាយប្រហារបានពន្យារពេលកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ពីមួយទៅពីរឆ្នាំ បើទោះបីជាប្រភពស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានណែនាំថា ការធ្លាក់ចុះនេះអាចមានរយៈពេលត្រឹមតែប៉ុន្មានខែក៏ដោយ។

ការវាយលុកកាលពីខែមិថុនា បានកើតឡើងតែពីរថ្ងៃមុនកិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំមួយដែលបានគ្រោងទុករវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលបានជាប់គាំងតាំងពីពេលនោះមក។ អ៊ីរ៉ង់​បាន​និយាយ​ថា ខ្លួន​នឹង​វិល​មក​តុ​ចរចា​វិញ​លុះត្រា​តែ​អាមេរិក​ធានា​មិន​មាន​សកម្មភាព​យោធា​បន្ថែម​ទៀត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម