Connect with us

កីឡា

ព្រឹត្តិការណ៍​ប្រកួត​កីឡាយុវជន​អាស៊ី​៖​ កីឡា​គុន​ចម្រុះ​កម្ពុជា​ចាប់​ផ្ដើម​ប្រកួត​នៅ​រសៀល​នេះ​ហើយ​

បានផុស

នៅ

បន្ទាប់​ពី​ចាប់​គូ​រួចរាល់​ហើយ​នោះ​ផ្នែក​កីឡា​គុនចម្រុះ​ (MMA)​ នឹង​ត្រូវប្រកួត​ប្រជែង​ដើម្បី​ស្វែង​រក​មេដាយ​ជូន​ប្រទេស​រៀង​ៗ​ខ្លួន​ហើយ​នៅ​រសៀល​ថ្ងៃ​ទី២៣​ ខែ​តុលា​ ឆ្នាំ​២០២៥​ នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ លើក​ទី៣​ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​បារ៉ែន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគុនចម្រុះកម្ពុជា (MMA)

នេះ​ជា​សមាសភាព​ក្រុម​កីឡា​គុនចម្រុះ​កម្ពុជាត្រូវ​ប៉ះ​ដៃគូ​រួម​មាន៖

កីឡាករ​ សុខ​ ដេវីត​​ vs Sharifov Umar ​ទម្ងន់ 50kg ប្រទេស​តាហ្ស៊ីគីស្ថាន

កីឡាករ​ រី​ កែវសំណាង​ vs Himara BMA ទម្ងន់​ 55kg ប្រទេសឥណ្ឌូនេស៊ី

កីឡាការិនី​ ខន​ វិចិត្រចាន់ត្រា​ ​vs Ratcliff Charlie ទម្ងន់​ 45kg ប្រទេសហ្វីលីពីន

កីឡាការិនី​ ទេព​ ស្រីនិច​ vs Takada Atsuhi ទម្ងន់​ 55kg ប្រទេសជប៉ុន

លើ​ប្រភេទកីឡាគុនចម្រុះ (MMA) ធ្វើ​ការប្រកួតចាប់​ពី​ថ្ងៃ​ទី ២៣ ដល់​ ២៦ ខែតុលា ឆ្នាំ២០២៥ ទើប​បិទបញ្ចប់​ និង​អាច​រក​ឃើញ​កីឡាករ​ កីឡា​ការិនី ​រូប​ណា​ឈ្នះ​មេដាយ​ជូន​ប្រទេស​របស់​ខ្លួន។​ ការ​ប្រកួត​កីឡាយុវជន​ អាស៊ី​ លើក​ទី៣​ ដែល​កំពុង​ប្រារព្ធ​ឡើង​នៅ​ប្រទេស​បារ៉ែន​នេះ​ដំណើរ​ការចាប់​ពី​ថ្ងៃទី២​២​ ដល់​ ៣១​ ខែ​តុលា​ ឆ្នាំ​២០២៥។​ ព្រឹត្តិការណ៍​នេះ​មាន​ ២៦ប្រភេទកីឡា និង​ត្រូវ​ជា​ ២៧២​វិញ្ញាសា​ប្រកួត​ប្រជែង៕​

គូប្រកួត​នៅរសៀលនេះ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម