ព័ត៌មានអន្ដរជាតិ
ទេសចរទៅថៃ ត្រូវជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈការឆបោកកើនឡើង
ទេសចរដែលទៅលេងប្រទេសថៃ ត្រូវជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈការឆបោកកើនខ្លាំង ជាពិសេសការឆបោកតាមអ៊ីនធឺណិត និងការលួចបន្លំឆ្លងដែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mail នៅថ្ងៃទី២៣ខែតុលា។

អាជ្ញាថរថៃបានណែនាំឲ្យ អ្នកទេសចរ និងពលរដ្ឋថៃ រក្សាការប្រុងប្រយ័ត្នចំពោះការហៅទូរស័ព្ទគួរឱ្យសង្ស័យ សារផ្ញើសារ ឬការទំនាក់ទំនងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអាចនាំឱ្យមានការឆបោកលុយ ខណៈមានទេសចរជាច្រើនទៅលេងប្រទេសថៃធ្លាក់ចូលទៅក្នុងការឆបោករបស់ឧក្រិដ្ខជន។
ការឆបោកនៅក្នុងប្រទេសថៃ កាន់តែកើនឡើងដោយចំនួនជនជាតិកូរ៉េខាងត្បូងដែលត្រូវបានចាប់ជំរិតនៅក្នុងប្រទេសថៃ បានកើនឡើងក្នុងឆ្នាំនេះដល់ ១១ករណីគិតត្រឹមខែកញ្ញា។ លើសពីនេះមានការចុះផ្សាយព្រោងព្រាតពីតារាម៉ូដែលសញ្ជាតិបេឡារុសឈ្មោះ Vera Krautsova អាយុ២៦ឆ្នាំត្រូវបានគេល្បួងឲ្យមកប្រទេសថៃ ហើយចាប់ជំរិតយកទៅមីយ៉ាន់ម៉ានិងសម្លាប់វះយកគ្រឿងក្នុង។

ដើម្បីស្ដារមុខមាត់ប្រទេស ថៃសន្យាបើកការបង្ក្រាបទូទាំងប្រទេសលើការឆបោក ដោយប្រកាសថា ការប្រយុទ្ធប្រឆាំងនឹងការឆបោក គឺជាអាទិភាពរបស់ជាតិ ដោយកងកម្លាំងភូមិន្ទថៃ នឹងសហការជាមួយធនាគារ អង្គភាពឧក្រិដ្ឋកម្មបច្ចេកវិទ្យា ក្រសួងសេដ្ឋកិច្ចឌីជីថល និងភ្នាក់ងារបរទេស ដើម្បីតាមដាន និងបញ្ឈប់ឧក្រិដ្ឋជន។
គួរបញ្ជាក់ថាប្រទេសថៃគឺច្រកទ្វាររបស់ឧក្រិដ្ឋកម្មឆ្លងដែន មិនថានៅក្នុងប្រទេសថៃខ្លួនឯង ប្រទេសមីយ៉ាន់ម៉ា និងប្រទេសជិតខាងផ្សេងទៀតនោះទេ។ ជនរងគ្រោះភាគច្រើនត្រូវបានគេល្បូងមកប្រទេសថៃហើយចាប់ជំរិតទៅប្រទេសផ្សេងទៀត ដោយករណីខ្លះឈានដល់ការបាត់បង់ជីវិត៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


