Connect with us

សន្តិសុខសង្គម

ករណីឆបោកក្រោមរូបភាពទិញ លក់ទូរស័ព្ទ មន្ត្រីជំនាញស្រាវជ្រាវឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ក្រោយមានពាក្យបណ្ដឹងច្រើន

បានផុស

នៅ

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាស្ត្រីជនជាតិខ្មែរម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ។ ការឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យនេះ ធ្វើឡើងក្រោយពីមន្ត្រីជំនាញទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនសង្ស័យមានឈ្មោះ ព.ដ.ន ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះត្រូវបានជនអនាមិកអូសទាញឱ្យធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់តាមគណនីធនាគារជាបន្ដបន្ទាប់ ហើយបានទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ គណនីហ្វេសប៊ុករបស់ជនអនាមិកនៅតែបន្ដបង្ហោះផ្សព្វផ្សាយទិញ-លក់ទូរស័ព្ទ និងស្វែងរកអ្នកចូលរួមធ្វើសកម្មភាពទទួលប្រាក់ និងតបឆាត តាមរយៈលេខទូរស័ព្ទ ០៩៦ ៦៦០ ០៣២៥, ០៩៦ ៧៨៣ ៩៧២៥ និងបានឱ្យQR Codeរបស់គណនីធនាគារផ្សេងៗ តាមបណ្ដាញសង្គមនានា ក្នុងគោលបំណងជ្រើសរើសបុគ្គលិកសម្រាប់ការងារ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅតែក្រើនរំលឹកដល់សារធារណជន ត្រូវប្រុងប្រយ័ត្នខ្ពស់ ពីការផ្ដល់ឱកាសការងារតាមអនឡាញដែលមិនស្គាល់ប្រភពច្បាស់លាស់ ដែលអាចត្រូវបានជនអនាមិកបញ្ចុះបញ្ចូលអូសទាញ រហូតក្លាយជាអ្នកទទួលផលនៃបទល្មើសផ្សេងៗ និងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម