Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ូតូបុកឡានក្រុងបង្កជាអគ្គិភ័យសម្លាប់មនុស្ស២៥នាក់ក្នុងប្រទេសឥណ្ឌា

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ២៥ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍ម៉ូតូបុករថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបង្គជាអគ្គិភ័យឆាបឆេះនៅរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ខែតុលា។

(រូបភាព៖ RTV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្តក្រុងនេះដឹកអ្នកដំណើរ ៤៤ នាក់ធ្វើដំណើរពីទីក្រុង Hyderabad ទៅទីក្រុង Bengaluru។ បន្ទាប់មកមានម៉ូតូមួយគ្រឿងបើកបុកពីក្រោយនៅជិតភូមិ Chinnatekuru ក្នុងស្រុក Kurnool ចម្ងាយប្រហែល ២១០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Hyderabad។ ការបុកនេះបង្កឱ្យមានផ្កាភ្លើងឆាបឆេះធុងប្រេងរបស់រថយន្តក្រុង ធ្វើឱ្យរថយន្តឆេះសន្ធោសន្ធៅក្នុងរយៈពេលតែប៉ុន្មាននាទី។

ដោយសារអ្នកដំណើរជាច្រើនកំពុងដេកលក់ នៅពេលមានភ្លើងឆេះ ធ្វើឱ្យពួកគេជាប់នៅខាងក្នុង។ អ្នកខ្លះបានបំបែកបង្អួច និងលោតចេញ រត់គេចខ្លួនដោយមានរបួសស្រាល ខណៈអ្នកផ្សេងទៀតរងរបួសរលាកធ្ងន់ធ្ងរមុនពេលក្រុមជួយសង្គ្រោះមកដល់។ មនុស្ស ១៨ នាក់បានរួចជីវិត ហើយឥឡូវនេះកំពុងទទួលការព្យាបាល។ ចំណែកអ្នកជិះម៉ូតូក៏បានបាត់បង់ជីវិតដែរ។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថានេះជាអគ្គិភ័យឆាបឆេះឡានក្រុងលើកទីពីរហើយ ដែលបណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលតិចជាងពីរសប្តាហ៍។ កាលពីដើមខែនេះ ក៏មានឡានក្រុងមួយគ្រឿងនៅរដ្ឋ Rajasthan ឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនី សម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ ដែលបង្កើនការព្រួយបារម្ភថ្មីៗអំពីសុវត្ថិភាពផ្លូវថ្នល់ និងយានយន្តនៅក្នុងប្រទេសឥណ្ឌា៕

(រូបភាព៖ ANI)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម