សន្តិសុខសង្គម
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះបិទទីតាំងសត្តឃាតដ្ឋានសត្វជ្រូកមួយកន្លែងដែលបង្កក្លិនស្អុយរំខានការរស់នៅរបស់ពលរដ្ឋ
អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញបសុពេទ្យនៃមន្ត្រីកសិកម្មខេត្ត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះបានចុះបិទទីតាំងសត្តឃាតដ្ឋានសត្វជ្រូកមួយកន្លែង ដែលបង្កក្លិនស្អុយរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការចុះបិទទីតាំងទីសត្តឃាតដ្ឋានសត្វជ្រូកមួយកន្លែងនេះ ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្រ្តីអន្តរវិស័យមន្រ្តីការិយាល័យបសុពេទ្យ នៃមន្ទីរកសិកម្មខេត្ត អាជ្ញាធរក្រុងប៉ោយប៉ែតព្រមទាំងមានការចូលរួមពីភាគីម្ចាស់ទីសត្តឃាតខាងលើដែរ។

លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យម្ចាស់ទីតាំងត្រូវផ្អាកសកម្មភាពពិឃាត់សត្វ និងទុករយៈពេល២សប្តាហ៍ទៀតអោយរុះរើ។ ព្រោះថា អាជ្ញាប័ណ្ណនៃទីសត្តឃាតនេះបានផុតកំណត់តាំងពីឆ្នាំ២០២៤ ដោយរដ្ឋពុំបានអនុញាតអោយបន្តអាជីវកម្មលើទីតាំងខាងលើទៀតទេ។

មូលហេតុដែលឈានដល់ការបិទទីតាំងសត្តឃាតសត្វជ្រូកនេះ ដោយសារតែមានបណ្ដឹងពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារក្លិនស្អុយ និងសំឡេងរំខាន់ដល់ពលរដ្ឋនៅជុំវិញទើបអាជ្ញាធរខេត្តសម្រេចបិទទីតាំងនេះតែម្តង់។
សូមបញ្ជក់ថា ក្រៅពីបញ្ហាខាងលើកន្លងមកទីតាំងសត្តឃាតនេះ ក៏មានបញ្ហាចម្រូងចម្រាសគ្នាជាមួយទីតាំងសត្តឃាតមួយទៀតលើសិទ្ធិក្នុងការប្រកបអាជីវកម្មផងដែរ៕
អត្ថបទ៖ អពៅ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


