កីឡា
ប៉ះក្រុមរួមជាតិ! ព្រះខ័នរាជស្វាយរៀង ជួប ភ្នំពេញក្រោន វគ្គ៨ក្រុម ពាន AFC Challenge League
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ក្លិបទ្វីបអាស៊ីលំដាប់ទី៣ AFC Challenge League ទាំងតំបន់អាស៊ីខាងកើត និងអាស៊ីខាងលិច ហើយក៏រកឃើញក្រុមឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយរួចរាល់ដែរ។

និយាយពីការប្រកួតសន្សំពិន្ទុប្រចាំតំបន់អាស៊ីខាងកើត ព្រះខ័នរាជស្វាយរៀង បញ្ចប់ភារកិច្ចក្នុងពូល D ដោយឈរចំណាត់ថ្នាក់លេខ១ តាមរយៈការឈ្នះ ២ និងស្មើ ១ មាន ៧ ពិន្ទុ ស្មើនឹងក្រុមលេខ២ Manila Digger ដែលឈ្នះ ២ និងស្មើ ១ ដូចគ្នា ប៉ុន្តែចាញ់គ្រាប់បាល់ បានឡើងទៅ វគ្គ៨ក្រុមចុងក្រោយ។ ចំពោះក្រុមធ្លាក់ គឺ ក្រុមរបស់ម៉ុងហ្គោលី SP Falcons លេខ៣ និងក្រុមរបស់ឡាវ Ezra FC លេខ៤។

ចំណែកពូល E នៅប្រទេសឥណ្ឌូណេស៊ី ក្រុមម្ចាស់ផ្ទះ Dewa United ឈរលើកំពូលតារាង បន្ទាប់ពីឈ្នះ ២ និងស្មើ ១ មាន ៧ ពិន្ទុ ស្មើនឹងក្រុមចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន ដែលបានឈ្នះ ២ និងចាញ់ ១ ប៉ុន្តែចាញ់គ្រាប់បាល់។

ដូច្នេះការប្រកួតវគ្គ ៤ ក្រុមចចុងក្រោយប្រចាំតំបន់អាស៊ីខាងកើត ក្រុមរបស់កម្ពុជាទាំងពីរប៉ះគ្នាគឺ ក្រុមព្រះខ័នរាជស្វាយរៀង លេខ១ក្នុងពូល D ប៉ះ ក្រុមភ្នំពេញក្រោន លេខ២ក្នុងពូល E ខណៈក្រុមលេខ២ក្នុងពូល D គឺ Manila Digger ប៉ះក្រុមលេខ១ក្នុងពូល E គឺ Dewa United។

ដូច្នេះមានន័យថា កម្ពុជានឹងមាន១ក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ីខាងកើត ឬ វគ្គ ៤ ក្រុមចុងក្រោយប្រចាំតំបន់ទាំងពីរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


