ជីវិតកម្សាន្ដ
អតីតបវរកញ្ញាវេណេស៊ុយអេឡា ហៅថៃថា ជា «ប្រទេសសំរាម» និងស្នើឲ្យទៅប្រកួតនៅ អាមេរិក វិញ
បវរកញ្ញាចក្រវាឡវេណេស៊ុយអេឡាឆ្នាំ ១៩៩៦ នាង Alicia Machado កាលពីថ្ងៃទី៥ ខែវិច្ឆិកា បានហៅថៃថា ជា «ប្រទេសសំរាម» ។ នាងបានថ្កោលទោសយ៉ាងខ្លាំងចំពោះលោក Nawat Itsaragrisil ថា ជាមនុស្សឥតប្រយោជន៍ ដោយស្នើឲ្យផ្លាស់ប្តូរកម្មវិធីប្រកួតសម្រស់ Miss Universe ទៅកាន់ទីតាំងផ្សេងដូចជាសហរដ្ឋអាមេរិក ព្រោះមានសុវត្ថិភាពជាងទឹកដីថៃ។

ការលើកឡើងរបស់បវរកញ្ញាចក្រវាឡវេណេស៊ុយអេឡាបានកើតឡើង ស្របពេលដែលភាពចម្រូងចម្រាសមួយទៀតបានផ្ទុះឡើង ផ្អើលកម្មវិធី Miss Universe ឆ្នាំ២០២៥ ពោលគឺលោក Raul Rocha Cantu ដែលជាម្ចាស់ភាគហ៊ុននៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ បានចេញសេចក្តីថ្លែងការណ៍សងសឹកប្រឆាំងទៅនឹងលោក Nawat ដែលរិះគន់ជាសាធារណៈចំពោះបវរកញ្ញាម៉ិកស៊ិក នាំឲ្យនាងយំនិងត្រូវបានដកចេញពីបន្ទប់ប្រជុំក្នុងអំឡុងពេលបំពាក់ឈាងផ្លូវការ។
តាមរបាយការណ៍ពី thethaiger មេធំ MU រូបនេះ បានហៅសកម្មភាពរបស់ម្ចាស់ស្ថាប័ន MGI ថា មិនអាចទទួលយកបាន និងអាម៉ាស់បំផុត ហើយបាននិយាយថា គាត់នឹងមិនអត់ឱនចំពោះការរំលោភបំពានណាមួយលើតម្លៃ ឬសិទ្ធិស្ត្រីរបស់ស្ថាប័ននោះទេ។ ចាប់តាំងពីពេលនោះមក គាត់បានបញ្ជាឲ្យកាត់បន្ថយអំណាច និងមានគម្រោងដាក់ពង្រាយនាយកប្រតិបត្តិដើម្បីត្រួតពិនិត្យព្រឹត្តិការណ៍នេះ ដើម្បីធានាសុវត្ថិភាពរបស់បេក្ខនារីមកពីប្រទេសផ្សេងៗទៀត។ គាត់បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា «Nawat អ្នកត្រូវឈប់»។
ជាក់ស្ដែង សូម្បីតែអតីតបវរកញ្ញាចក្រវាលឆ្នាំ ១៩៩៦ មកពីប្រទេសវេណេស៊ុយអេឡា នាង Alicia Machado បានសម្តែងការមិនពេញចិត្តចំពោះការលើកឡើងរបស់ Nawat អំពីបវរកញ្ញាម៉ិកស៊ិកនៅចំពោះមុខគូប្រកួតជាច្រើនរបស់នាង។ នាងបានគាំទ្រការដកបវរកញ្ញាចេញពីប្រទេសថៃ ដោយស្នើឲ្យផ្លាស់ប្តូរការប្រកួតបវរកញ្ញាចក្រវាលទៅកាន់សាធារណរដ្ឋដូមីនីកែន ជាកន្លែងដែលវាមានសណ្ឋាគារ និងទីកន្លែងដ៏ស្រស់ស្អាត ឬទៅកាន់ទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក ជាកន្លែងដែលរមណីយដ្ឋានមានភាពងាយស្រួល និងមានសុវត្ថិភាពជាង និងជាកន្លែងដែលការប្រកួតប្រជែងអាចបន្តបាន។
មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលផ្សាយផ្ទាល់ អតីតបវរកញ្ញាចក្រវាលឆ្នាំ ១៩៩៦ រូបនេះបានអះអាងថា ការប្រកួតមិនយុត្តិធម៌ដល់បេក្ខនារី ហើយថែមទាំងរិះគន់ប្រទេសថៃជាប្រទេសសំរាមនិងកខ្វក់។ ជាពិសេសគឺសមុទ្ររបស់ភូកេត ត្រូវបានបំពុលយ៉ាងខ្លាំំងក្លា។ នាងក៏បានហៅ Nawat ថា ជាបុគ្គលគ្មានប្រយោជន៍នៅក្នុងកម្មវិធីដែរ។
ទោះជាយ៉ាងណាក៏ដោយ អតីតបវរកញ្ញាចក្រវាលរូបនេះបែរជាប្រឈមមុខនឹងប្រតិកម្មតបវិញ ជុំវិញការលើកឡើងអំពីការរើសអើងជាតិសាសន៍នៅលើទឹកដីអាស៊ីទៅវិញ។ អ្នកបញ្ចេញមតិមួយចំនួនបានលើកឡើងថា ពាក្យសម្ដីរបស់នាងគឺជាភស្តុតាងដែលបង្ហាញថា នេះគឺជាការរើសអើងជាតិសាសន៍ ដូច្នេះសូមឲ្យនាងបញ្ឈប់ការស្អប់ខ្ពើមជនជាតិអាស៊ី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
Nawat នាំក្ដីអាម៉ាស់ដល់ថៃ ក្រោយកាសែតអាមេរិកចុះផ្សាយពីការប្រមាថលើស្រ្តីជាច្រើន
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


