សេចក្ដីជូនដំណឹង
អតិថិជនបុរី ឡេង ណាវ៉ាត្រា 6A មួយចំនួនមកទទួលដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា!
បន្ទាប់ពីបុរី ឡេង ណាវ៉ាត្រា 6A ដាក់ដំណោះស្រាយជាកញ្ចប់ អតិថិជនមួយចំនួនបានចាប់ផ្តើមមកទទួលយកដំណោះស្រាយពីបុរីជាបណ្តើរៗហើយប្រកបដោយស្នាមញញឹមឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា។ នេះបើយោងបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពអតិថិជនភ្ជាប់ជាមួយខ្លឹមសារនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមរយៈបណ្តាញសង្គមអ្នកឧកញ៉ាឡេងណាវ៉ាត្រា បានបង្ហាញសកម្មភាពអតិថិជនមកទទួលដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា។ ដោយបញ្ជាក់ថាបុរីឡេងណាវ៉ាត្រាឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។
ជាមួយគ្នានេះ បុរី សូមអរគុណដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេងណាវ៉ាត្រា ខណៈនាពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជនដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។

គួរឲ្យដឹងថា កាលល្ងាចថ្ងៃទី២៤ ខែតុលា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងបុរី ឡេង ណាវ៉ាត្រា បានជួបតំណាងអតិថិជនដើម្បីជជែកស្វែងរកដំណោះស្រាយ ជម្រាបពីបច្ចុប្បន្នភាពចរន្ដការបំបែកប័ណ្ណ ដោយក្រុមហ៊ុនបានផ្ដល់ដំណោះស្រាយរួមដល់តំណាងយកទៅជជែកជាមួយអតិថិជនទាំងអស់ ហើយក្រសួងក៏ត្រៀមអញ្ជើញអតិថិជនប្លុកផ្សេងៗមកជជែករកដំណោះស្រាយជាបន្ដបន្ទាប់។
ជាមួយគ្នានេះ បុរីក៏បានចាប់ផ្ដើមធ្វើការទាក់ទងផ្ដល់ព័ត៌មាន និងអញ្ជើញអតិថិជនមកផ្ដល់ព័ត៌មានដោយផ្ទាល់ ជាលទ្ធផលមានអតិថិជនមួយចំនួន បានទទួលយកដំណោះស្រាយពីខាងបុរី។ បុរីនឹងបន្តជួបអតិថិជនគ្រប់ប្លុក និងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


