Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិកើនឡើង ជុំវិញសុទិដ្ឋិនិយមពីការបើករដ្ឋាភិបាលអាមេរិកឡើងវិញ​

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​កើនឡើងសម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាថ្ងៃចន្ទ (១០ វិច្ឆិកា) នេះ ជុំវិញសុទិដ្ឋិនិយម​អំពើការបើករដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលឆាប់ៗឡើងវិញ ដោយនឹង​ជួយជំរុញតម្រូវការប្រេងចំពេលដែល​ការផ្គត់ផ្គង់របស់សកលកើនឡើង។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បាន​កើនឡើង ៤៧ សេន ឬ ០,៧៤% ដល់ ៦៤,១០ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ៩ ព្រឹកនៅទីក្រុងហុងកុង។ ចំណែកឯតម្លៃប្រេងអាមេរិក ម៉ាក ​West Texas Intermediate (WTI) វិញ បាន​កើនឡើង​ ៥០ សេន ឬ ០,៨៤% ដល់​ ៦០,២៥ ដុល្លារ/បារ៉ែល​។

ការបិទទ្វាររដ្ឋាភិបាលសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃចន្ទនេះ មានរយៈពេល ៤០ ថ្ងៃហើយ ពោលគឺយូរបំផុតក្នុងប្រវត្តិសាស្រ្ត។ ព្រឹទ្ធសភាអាមេរិក កំពុងរៀបចំបោះឆ្នោតលើផែនការបើករដ្ឋាភិបាលឡើងវិញឱ្យ​បាន​ឆាប់ៗនេះ។

អ្នកវិភាគទីផ្សារបាននិយាយថា ការបើករដ្ឋាភិបាល​ឡើងវិញគឺជាសញ្ញាវិជ្ជមាន​ ដោយ​វានឹង​ស្តារប្រាក់ឈ្នួលដល់បុគ្គលិកខាងសហព័ន្ធចំនួន ៨០០​ ០០០ នាក់។ នេះនឹង​ជំរុញទំនុកចិត្ត សកម្មភាព និងការចំណាយរបស់អ្នកប្រើប្រាស់ ពោលគឺជំរុញសកម្មភាពសេដ្ឋកិច្ច ហើយបង្កើនតម្រូវការប្រេង។ ​

យ៉ាងណាមិញ កំណើននៅថ្ងៃចន្ទនេះ នៅតែតិចតួច ចំពេលដែលតម្លៃប្រេងចុះខ្សោយក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៅហើយ ដោយ​សារតែកង្វល់នៃកំណើនការផ្គត់ផ្គង់ និង​ភាព​តានតឹងពាណិជ្ជកម្ម​សកល ដែលបង្កក្ដីបារម្ភពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ច។

​​កាលពីសប្តាហ៍មុន តម្លៃប្រេង Brent និង WTI បានធ្លាក់ចុះប្រហែល ២% ក្រោយ​អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (​​OPEC+) បានសម្រេចចិត្តបង្កើនការផលិតប្រេង​នៅខែធ្នូ ប៉ុន្តែផ្អាកការបង្កើននេះនៅត្រីមាសដើមឆ្នាំ ដើម្បីបញ្ចៀសការផ្គត់ផ្គង់ច្រើនហួសតម្រូវការ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម