Connect with us

ព័ត៌មានជាតិ

នេះ​ជា​ក្រុមហ៊ុន​អាកាសចរ​ណ៍​ទាំង ២៩ ​ភ្ជាប់​ការ​​ហោះហើរមក​អាកាស​យានដ្ឋាន​តម្លៃ​ជាង ២ ០០០ លាន​ដុល្លារ​របស់​កម្ពុជា

បានផុស

នៅ

មន្រ្តី​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា បច្ចុប្បន្ននេះ​មាន​​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ២៩ ដែល​បាន​កំពុង​ប្រតិបត្តិការ​តភ្ជាប់​ជើង​ហោះហើរ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​​របស់ប្រទេសកម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តី​អ្នក​នាំពាក្យ​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ២៩ ​មាន​មក​ពី​តំបន់​​អាស៊ី និង​មជ្ឈិមបូព៌ា ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​អឺរ៉ុប Turkey Airline ក៏​គ្រោង​តភ្ជាប់​ជើង​ហោះហើរ​មក​ប្រទេស​កម្ពុជា​នៅ​ចុង​ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ២៩ ដែល​​កំពុង​ប្រតិបត្តិការ​​ដឹក​អ្នក​ដំណើរ​មក​ពី​ជុំវិញពិភពលោក​មក​អាកាសយានដ្ឋាន​​ដ៏ទំនើប​​តម្លៃជាង ២ ០០០ លាន​ដុល្លាររបស់កម្ពុជា​នេះ មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ៤ និង​ក្រុមហ៊ុន​បរទេសចំនួន ២៥ ដែលក្នុង​នោះ​រួម​មាន៖​

-Air Cambodia (K6)
-Cambodia Airways (KR)
-Sky Angkor Airlines (ZA)
-AirAsia Cambodia (KT)
-Thai Airways (TG)
-Thai Vietjet Air (VZ)
-Bangkok Airways (PG)
-Thai Air Asia (FD)
-K-Mile Air (8K)
-Singapore Airlines (SQ)
-Malaysia Airlines (MH)
-Vietnam Airlines (VN)
-PAL Express (2P)
-Myanmar Airways (8M)
-PT Indonesia Air Asia (QZ)
-China Eastern Airlines (MU)
-China Southern Airlines (CZ)
-Xiamen Airlines (MF)
-Shenzhen Airlines (ZH)
-Spring Airlines (9C)
-Air China (CA)
-Korean Air (KE)
-Asiana Airlines (OZ)
-Eva Air (BR)
-China Airlines (CI)
-Cathay Pacific Airways (CX)
-Qatar Airways (QR)
-Emirates Airlines (EK
-Etihad Airways

នៅ​ចុង​ឆ្នាំនេះ ក្រុមហ៊ុន​អាកាសចរណ៍​មកពីប្រទេស​តួកគីយ៉េ Turkish Airlines គ្រោង​បើក​ការ​ហោះហើរ​ជាលើកដំបូងពី​ទីក្រុងអ៊ីស្តង់ប៊ុលនៃ​សាធារណរដ្ឋ​តួកគីយ៉េ មក​កាន់អាកាសយានដ្ឋានអន្តរជាតិតេជោនៃព្រះរាជាណាចក្រកម្ពុជា។

បើ​យោង​តាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន​ កម្ពុជា​ជា​គោលដៅ​ប្រទេស​ទី ៧ នៅ​តំបន់​​អាស៊ីអាគ្នេយ៍​ ខណៈ​​ទីក្រុង​​ភ្នំពេញ​ជា​ទីក្រុង​ទី ១១ នៅ​ក្នុង​តំបន់​ ដែល​ក្រុមហ៊ុន​បាន​បើក​​ប្រតិបត្តិ​តភ្ជាប់​ជើង​​ហោះ​ហើរ​ ដែល​​មាន​​បណ្តាញ​ដឹកជញ្ជូន​គ្រប​ដណ្តប់លើ​​ ២១ ប្រទេស និង ២០ ទីក្រុង​នៅ​ជុំវិញ​ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម