ព័ត៌មានជាតិ
ថៃបង្កទង្វើអាក្រក់ សួរអ្នកដំណើរអឺរ៉ុបរាប់ម៉ោង ពេលធ្វើដំណើរឆ្លងកាត់ព្រលានថៃចូលប្រទេសកម្ពុជា
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបង្ហាញពីទង្វើអាក្រក់របស់ប្រទេសថៃ ដែលបង្កបញ្ហាធ្ងន់ធ្ងរចំពោះអ្នកដំណើរមកពីអឺរ៉ុប ដែលធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះថៃចូលមកប្រទេសកម្ពុជា។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំងបានផ្តល់ព័ត៌មានថា អ្នកដំណើរមកពីអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជាបានជួបប្រទះបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក ប្រទេសថៃមានដូចជា៖
-ការសួរសំណួររាប់ម៉ោង
-ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ
-ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា
-បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល
-នៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ

បើតាមឯកអគ្គរាជទូតកម្ពុជា បញ្ហាទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទពិសោធន៍នៃការធ្វើដំណើរ។
ដើម្បីជាការប្រុងប្រយ័ត្ន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានស្នើឲ្យអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃនៅពេលធ្វើដំណើរទៅកម្ពុជា។
ស្ថានឯកអគ្គរាជទូតកម្ពុជាណែនាំដល់អ្នកដំណើរអាចជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អប្រសើរនិងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើងនិងគោរពដល់អ្នកដំណើរ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យឲ្យអាកាសចរណ៍ស៊ីវិលបានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះ ទាក់ទងនឹងព័ត៌មានមានការរិតបន្តឹងអ្នកដំណើរនៅព្រលានយន្តហោះប្រទេសថៃចូលប្រទេសកម្ពុជា លោកមិនទាន់ច្បាស់ពីគោលដៅកើតឡើងចំពោះអ្នកដំណើរទូទៅ ឬកើតឡើងទៅលើអ្នកធ្វើដំណើរមួយចំនួនតូចនោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកថា ជើងហោះហើររវាងប្រទេសថៃ និងកម្ពុជា តាមរយៈច្រកអាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ គឺរក្សានៅបានភាពធម្មតានិងស្ថិរភាព គឺអត់មានអ្វីប្រែប្រួលឬផ្លាស់ប្តូរទេ។
ខណៈដែលស្ថានភាពជម្លោះតាមព្រំដែនបង្កឡើងដោយការឈ្លានពានពីប្រទេសថៃមិនទាន់ស្ងប់ស្ងាត់ មន្រ្តីអាកាសចរណ៍ស៊ីវិលណែនាំឲ្យអ្នកធ្វើដំណើរត្រូវតែតាមដានឲ្យបានជាប់លាប់នូវព័ត៌មានបច្ចុប្បន្នចុងក្រោយ ហើយរាល់ការធ្វើដំណើរ ត្រូវធានាឯកសារទាំងលិខិតឆ្លងដែន សំបុត្រយន្តហោះ ឈ្មោះ និងអ្វីៗផ្សេងទៀតគឺអត់មានបញ្ហាខុសឆ្គង។
បន្ថែមពីនេះ ក្នុងស្ថានភាពដ៏លំបាកនេះ លោកក្រើនរំលឹកអ្នកដែលចង់ធ្វើដំណើរទៅប្រទេសថៃបើមិនចាំបាច់កុំទៅ ហើយបើចាំបាច់ខានមិនបានចាំទៅ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


