សេដ្ឋកិច្ច
អ្នកនាំពាក្យអាកាសចរស៊ីវិល៖ សង្គ្រាមឈូងសមុទ្រ មិនប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូនរបស់កម្ពុជាឡើយ
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល មានប្រសាសន៍ថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា មិនធ្វើឱ្យប៉ះពាល់ដល់ដែនអាកាស និងការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោនោះទេ ដោយសារតែស្ថានភាពភូមិសាស្រ្តរបស់កម្ពុជាមានគម្លាតឆ្ងាយពីតំបន់ជម្លោះ។

លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា៖ «ដូច្នេះហើយបើទោះបីជាជម្លោះកំពុងកើតមាននៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ ក៏ដែនអាកាសរបស់កម្ពុជានៅតែបើកដំណើរការជាប្រក្រតី និងប្រកបដោយសុវត្ថិភាព»។
លោក ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមថា បើទោះបីកម្ពុជានៅឆ្ងាយពីតំបន់ជម្លោះក៏ពិតមែន ប៉ុន្តែក៏នៅមានផលប៉ះពាល់ខ្លះនៅការតភ្ជាប់រវាងអ៊ឺរ៉ុប អាមេរិកខាងជើង អាហ្វ្រិក ដែលហោះហើរមកកាន់ប្រទេសកម្ពុជា ប៉ុន្តែការតភ្ជាប់នេះអាចហោះហើរវាងទៅផ្លូវផ្សេង ឬអាចតភ្ជាប់ទៅតាមអាកាសយានដ្ឋានផ្សេងៗ ក្រៅពីអាកាសយានដ្ឋានទាំង ៧ ដែលប៉ះពាល់។

អាកាសយានដ្ឋានអន្តរជាតិតេជោតែងតែត្រៀមលក្ខណៈសម្បត្តិជានិច្ច មិនមានអ្វីដែលជាការខ្វះខាតទេ អាចទទួលយន្តហោះគ្រប់ប្រភេទ និងគ្រប់ពេលវេលា ប្រកបដោយផាសុកភាព និងសុវត្ថិភាព។
បើតាមអ្នកនាំពាក្យរូបនេះ សង្គ្រាមនៅមជ្ឈិមបូព៌ានេះ មានផលប៉ះពាល់ដែរ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ គឺអាចគ្រប់គ្រងបាន និងធ្វើពិពិធកម្មនៃការដឹកជញ្ជូននេះបាន។
តាមការប៉ាន់ស្មានផលប៉ះពាល់ជាអវិជ្ជមានបឋម អាចមានអ្នកដំណើរ ប្រហែល ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ និងប្រហែល ៥១,៨៤០ នាក់ ក្នុងមួយខែ។
លោក ស៊ីន ចាន់ បានពន្យល់ថា មិនមែនបានន័យថា ភ្ញៀវទាំងអស់មិនអាចធ្វើដំណើរបាននោះទេ ប៉ុន្តែគ្រាន់តែប៉ះពាល់ទៅដល់ការធ្វើដំណើររបស់ពួកគេ ដោយភ្ញៀវទេសចរទាំងអស់នោះអាចធ្វើដំណើរទៅតាមផ្លូវផ្សេងៗ មកកាន់ប្រទេស កម្ពុជា។ ចំពោះផលប៉ះពាល់នេះ មិនមែនសម្រាប់តែប្រទេសកម្ពុជាមួយនោះទេ គឺប៉ះពាល់ជាសកល៕

អត្ថបទ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


