ព័ត៌មានអន្ដរជាតិ
ទេសចរអាល្លឺម៉ង់ម្នាក់ ត្រូវគេបោកឲ្យទិញប្រេងដូងតម្លៃជាង៤ពាន់ដុល្លារនៅប៉ាតាយ៉ា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ទេសចរអាល្លឺម៉ង់ម្នាក់ត្រូវបានគេបោកប្រាស់អស់ប្រាក់ ៤០០០ អឺរ៉ូ (ប្រហែល ១៤០០០០ បាតឬ ៤,៣២០ ដុល្លារអាមេរិក) បន្ទាប់ពីត្រូវបានគេបោកបញ្ឆោតឱ្យទិញប្រេងដូងនៅប៉ាតាយ៉ា ប្រទេសថៃ។

ជនរងគ្រោះមានឈ្មោះ Nadir Altaf អាយុ ៥២ ឆ្នាំ បាននិយាយថាមាន បុរសបរទេសម្នាក់ ដែលគេជឿថាមានដើមកំណើតមជ្ឈិមបូព៌ា បានមករកលោក ហើយបានព្យាយាមបញ្ចុះបញ្ជូលលោកឲ្យទិញប្រេងដូងដែលអះអាងថាជួយជំរុញការលូតលាស់សក់។ បុរសនោះបាននិយាយថា ប្រេងដូង ៥ដប តម្លៃ «៤០០០» ដែល Nadir គិតថាជា៤០០០បាត មិនមែន៤០០០អឺរ៉ូទេ។ បន្ទាប់ពីបង់ប្រាក់តាមកាត លោកបានរកឃើញថាលោក ត្រូវបានគេគិតប្រាក់ ៤០០០ អឺរ៉ូវិញ។
ក្រោយកើតហេតុ Nadir បានដាក់ពាក្យបណ្តឹងទៅប៉ូលិសក្រុងប៉ាតាយ៉ា។ បើតាមប៉ូលិសនៅប៉ាតាយ៉ា ការបោកប្រាស់បែបនេះគឺជារឿងធម្មតានៅក្នុងតំបន់ទេសចរណ៍ ហើយជារឿយៗធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ទីក្រុងនេះ។ ប៉ូលិសកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ និងទាមទាររកប្រាក់របស់ជនរងគ្រោះមកវិញ។
គួរបញ្ជាក់ថាករណីនេះបង្ហាញពីបញ្ហាដែលកំពុងកើនឡើងនៅក្នុងទីក្រុងប៉ាតាយ៉ា ជាកន្លែងដែលអ្នកទេសចរតែងតែក្លាយជាជនរងគ្រោះនៃការបោកប្រាស់ រួមទាំងការកក់សណ្ឋាគារក្លែងក្លាយដែលបានធ្វើឱ្យភ្ញៀវទេសចរខាតបង់ប្រាក់រាប់រយរាប់ពាន់បាត។ ក្នុងករណីខ្លះ អ្នកលក់ផលិតផលសម្រកទម្ងន់ ឬផលិតផលបណ្ដុះសក់ បោកប្រាស់ទេសចរដោយការបង្ខំឱ្យទិញទំនិញ និងការលួចលូកចូលហោប៉ៅនៅក្នុងតំបន់ទេសចរណ៍ដ៏មមាញឹក។
ទោះបីអាជ្ញាធរមូលដ្ឋានថៃ បានធ្វើការចាប់ខ្លួនក្នុងករណីស្រដៀងគ្នានេះជាច្រើនមកហើយក្ដី ប៉ុន្តែប៉ូលិសនៅតែព្រមានថា ការបោកប្រាស់បែបនេះនៅតែបន្តកើតមាន។ អ្នកទេសចរទៅលេងប៉ាតាយ៉ា ត្រូវបានណែនាំឱ្យបញ្ជាក់តម្លៃ ផ្ទៀងផ្ទាត់ការកក់ទុកតាមរយៈប្រភពដែលអាចទុកចិត្តបាន និងប្រុងប្រយ័ត្នចំពោះការផ្តល់ជូនដែលហាក់ដូចជាល្អពេកមិនគួរឱ្យជឿ ជាពិសេសនៅក្នុងតំបន់ទេសចរណ៍ដែលមានមនុស្សច្រើន ឬពេញនិយម៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


