ព័ត៌មានជាតិ
ខេត្តតាកែវជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈនៅទូទាំងប្រទេសកើនដល់ជាង ២០ ម៉ឺននាក់
ខណៈចំនួនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះរួចហើយ បានកើនដល់ជាង ២០ ម៉ឺននាក់នៅទូទាំងប្រទេស យុទ្ធនាការផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះ ត្រូវបានរៀបចំឡើងនៅខេត្តតាកែវ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ពាន់នាក់ ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា។ នេះជាយុទ្ធនាការលើកទី៦ ក្រោយពីយុទ្ធនាការនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ធំ សៀមរាប និងកំពង់ស្ពឺ។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងខេត្ត ចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ និងរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រាប់រយៈពេលវែង។
លោករដ្ឋមន្រ្តីបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយថាការសម្រេចចក្ខុវិស័យ២០៥០ ត្រូវការតួអង្គសេដ្ឋកិច្ច ដែលបច្ចុប្បន្នមានច្រើនលើសលុបជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់បានឆាប់រហ័ស និងមិននៅក្រិនក្នុងអាជីវកម្ម និងមុខរបររបស់ខ្លួន។

លោករដ្ឋមន្ត្រីបានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះ ដែលរួមមានដូចជា ការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើម។
ទន្ទឹមនឹងនោះ អត្ថប្រយោជន៍ថ្មីៗត្រូវបានបន្តរៀបចំជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុមពីក្រុមហ៊ុន Manulife, បណ្ណជំនួយថវិកា (Grant Voucher) ចំនួន ១ លានរៀលពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” សម្រាប់សហគ្រាសធុនមីក្រូចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម។ មូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខ។

សូមជម្រាបថា គិតត្រឹមថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលសំណើចុះឈ្មោះចំនួន ២២០.៦៧៧ ។ ខេត្តតាកែវស្ថិតនៅលេខរៀងទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលមានការស្នើសុំចុះឈ្មោះចំនួនជាង ១៥.៤៦៦ សំណើ ហើយយុទ្ធនាការនេះក៏មានគោលដៅពន្លឿនការចុះឈ្មោះក្នុងខេត្តតាកែវឱ្យបានកាន់តែច្រើន៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


