Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines របស់ម៉ាឡេស៊ី តភ្ជាប់ជើងហោះហើរត្រង់​មកខេត្ត​សៀម​រាប​នាដំណាច់ខែវិច្ឆិកានេះ

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines របស់ប្រទេសម៉ាឡេស៊ីនឹងធ្វើការតភ្ជាប់ជើង​ហោះហើរ​ត្រង់​ពីទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប (SAI) ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយរំពឹងថា នឹងមានការតភ្ជាប់ជើងហោះហើរថ្មី ២ បន្ថែមទៀត ត្រឹមដំណាច់ឆ្នាំ ២០២៥។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេ​ខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិលមានប្រសាស​ន៍ថា ​នេះ​ជាផ្លែផ្កាថ្មីមួយទៀត ​ក្រោម​ការ​ដឹកនាំ​តម្រង់​ទិស​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងកិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា។​

ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines មានមូលដ្ឋាននៅប៉េណាង (Penang) និងស៊ូបាង (Subang) ប្រទេស​ម៉ាឡេស៊ី ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរ ទៅកាន់ប្រទេស ថៃ, សឹង្ហបុរី, និងឥណ្ឌូនេស៊ី។

ក្រុមហ៊ុននេះនឹងធ្វើការហោះហើរត្រង់រវាង Kuala LumpurSiem Reap (SAI) ចំនួន ៣ ជើងក្នុងមួយសប្តាហ៍​ ពោលគឺរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះប្រភេទ Boeing737-800 ដែលមានជើង​ហោះ​ហើរលេខ FY3520 (KUL–SAI) និង FY3521 (SAI–KUL)។

បន្ទាប់ពីជើងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ-សៀមរាប (SAI) របស់ក្រុមហ៊ុនអាកាសចរណ៍ Firefly, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នឹងមានក្រុមហ៊ុន​អាកាសចរណ៍​ប្រតិបត្តិការហោះហើរចំនួន ១៣ ក្រុមហ៊ុន នឹងក្លាយ​ជាជើងហោះហើរថ្មី កូឡាឡាំពួរ-សៀមរាប ហើយរំពឹងថានឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ២ បន្ថែមទៀត មាន T’way និងAir Busan ត្រឹមដំណាច់ឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម