ជីវិតកម្សាន្ដ
ដើម្បីបំពេញបំណងសព! ជា វណ្ណារិទ្ធ ពាំនាំសំណូមពរទៅកាន់សាធារណជន កុំបង្ហោះរូប អ៊ុន សិទ្ធា ក្នុងសភាពឈឺធ្ងន់
ក្រោយប្រកាសដំណឹងមរណភាពតារាសម្តែងប្រុសឆ្នើម អ៊ុន សិទ្ធា មិនបានប៉ុន្មានផង វីដេអូដេកដួលលើគ្រែពេទ្យក្នុងស្ថានភាពស្គមស្គាំងរបស់លោកកាលកំពុងសង្គ្រោះព្យាបាល ក៏ត្រូវបានចែករំលែកពេញបណ្តាញផ្សព្វផ្សាយ និងទំនាក់ទំនងសង្គម។
តែដោយហេតុថាជាបំណងលោកកាលនៅរស់រានមានជីវិត ដោយពុំចង់ឱ្យមហាជនពិសេសអ្នកគាំទ្របានឃើញសភាពទ្រុឌទ្រោមរបស់លោកនាវេលាចុងក្រោយនៃជីវិត ទើបពិធីករពូកែវោហាស័ព្ទ ជា វណ្ណារិទ្ធ ចេញមុខជួសសាច់ញាតិលោក អ៊ុន សិទ្ធាផ្ទាល់ ដោយស្នើថា “សូមកុំបង្ហោះរូបបងធាឈឺ ជាការស្នេីរសុំពីក្រុមគ្រួសារគាត់ ហេីយបងធាខ្លួនឯងក៏មិនចង់ឱ្យបងប្អូនឃេីញរូបភាពគាត់ឈឺដែរ គាត់ចង់ឃេីញរូបស្អាតៗ”។


លោក អ៊ុន សិទ្ធា ជាតារាសម្តែងប្រុសមានឈ្មោះបោះសំឡេងមួយរូបក្នុងវិស័យភាពយន្តខ្មែរប្រមាណជិត ២០ឆ្នាំមកនេះ ខណៈលោកធ្លាប់ជាតួប្រុសក្នុងភាពយន្តខ្នាតធំ រឿងភាគ ភាពយន្តប្រវត្តិសាស្ត្រ ក៏ដូចជាកិច្ចការងារផ្សេងទៀត ក្នុងវិស័យសិល្បៈ។
តែយ៉ាងណា ក្រោយថតបញ្ចប់ភាពយន្តខ្នាតធំ ២រឿងចុងក្រោយ លោក អ៊ុន សិទ្ធា ពិសេសគឺពេលដែលមរណភាពអ្នកម្តាយជាទីស្រលាញ់ហើយ លោកហាក់ឃ្លាតពីទស្សនិកជន ដោយពុំសូវមានវត្តមានលើកម្មវិធី ឬភាពយន្តណាមួយទៀតនោះទេ។ ជាងនេះទៅទៀត លោកក៏ធ្លាប់បង្ហើបពីបំណងស្ទាក់ស្ទើរនឹងចាកចេញពីអាជីពដែលខ្លួនស្រលាញ់ និងបានសាងកេរ្តិ៍ឈ្មោះប្រមាណ ២០ឆ្នាំ ដោយមិនបានលម្អិតពីរឿងរ៉ាវនៃបំណងចាកចេញនោះឡើយ។
បើរាប់ចាប់ពីវត្តមានរបស់លោកក្នុងភាពយន្តខ្នាតធំមួយ២-៣ឆ្នាំចុងក្រោយ លោកបានចូលរួមសម្តែងក្នុងខ្សែភាពយន្តភាគខ្នាតធំមួយចំនួន ដូចជាក្នុងភាពយន្តខ្នាតធំរបស់លោក ហ្វៃ សំអាង រឿង «អប្សរាមហាអង្គរ» ដោយដើរតួជាព្រះអង្គម្ចាស់ វរនន្ទ កាលពីឆ្នាំ២០២២។ ពិសេស បានចូលរួមសម្តែងក្នុងភាពយន្តប្រវត្តិសាស្ត្ររឿង «កូនប្រុស ក្រោមពន្លឺចន្ទពេញបូរមី» ដែលជាសាច់រឿងរៀបរាប់ពីជីវិតក្នុងសម័យសង្គ្រាមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា។
ខណៈក្រោយថតបញ្ចប់ និងបានចាក់ផ្សាយហេីយ លោកនៅតែដក់ចិត្តដែលមានឱកាសចូលរួមបង្ហាញសមត្ថភាពក្នុងភាពយន្តប្រវត្តិសាស្ត្រជាតិមួយនេះ និងធ្លាប់បង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា៖ ដ្បិតតែរឿងថតបញ្ចប់ និងចាក់ផ្សាយចប់ក៏ដោយ តែលោកនៅតែនឹក និងមានអនុស្សាវរីយ៍ជាច្រើនជាមួយអ្នករួមសម្តែង មិនថាតែជាមួយតួក្រុមការងារ ជាពិសេសលោក ហ៊ុយ វាសនា ហើយកាន់តែអស្ចារ្យសម្រាប់លោក គឺមានវាសនាខ្ពស់ណាស់បានជួបសម្តេចតេជោដោយផ្ទាល់ និងបានការណែនាំពីលោកផ្ទាល់ ពីបុគ្គលិកលក្ខណៈរបស់តួអង្គ (ធី) ព្រមទាំងបងវាសនាផងដែរ ដែលសុទ្ធសឹងតែអ្នកផ្តល់ឱកាស និងមេីលឃេីញពីសមត្ថភាពរបស់លោក។


ជុំវិញដំណឹងមរណភាពនេះ ទាំងសាធារណជន និងអ្នកសិល្បៈ បានសម្តែងការស្លុតចិត្តជាពន់ពេក និងបានបង្ហោះសារព្រោងព្រាតបង្ហាញការសោកស្តាយចំបោះការបាត់បង់ អ្នកមានទេពកោសល្យ និងជាមិត្តសិល្បៈដ៏ល្អមួយរូបដោយមិនបានលា។ បើតាមអ្នកស្រី ចន ច័ន្ទលក្ខិណា លោកទទួលមរណភាពដោយសារជំងឺដំបៅក្រពះ ពោះវៀនធ្ងន់ធ្ងរ និងមានទឹកដក់ក្នុងពោះ។
មរណភាពរបស់លោក អ៊ុន សិទ្ធា មិនមែនត្រឹមតែដំណឹងដ៏សោកសៅសម្រាប់អ្នករួមអាជីព និងក្រុមគ្រួសារប៉ុណ្ណោះទេ សូម្បីតែសាធារណជនដែលជាអ្នកគាំទ្រតារាប្រុសឆ្នើមរូបនេះ ក៏បង្ហាញក្តីសោកសង្រែងជាពន់ពេកផងដែរ ក៏ព្រោះតែពុំធ្លាប់លេចឭដំណឹងស្ថានភាពសុខភាពមិនល្អណាមួយរបស់លោកទាល់តែសោះ ហើយសុខៗស្រាប់តែបានទទួលដំណឹងស្លុតចិត្តភ្លាមៗនេះទៅវិញ។ ខណៈសូម្បីតែមិត្តសិ្នតស្នាលនឹងតារាប្រុសឆ្នើមរូបនេះ គឺលោក សឿន វីតា ក៏ពុំបានទទួលដំណឹងថាមិត្តខ្លួនធ្លាក់ខ្លួនឈឺរហូតដេកស្លាប់លើគ្រែពេទ្យនោះដែរ។ លោក សឿន វីតា បញ្ជាក់ថា លោក អ៊ុន សិទ្ធា ចូលសង្គ្រោះបន្ទាន់ និងសម្រាកពេទ្យ ៥ថ្ងៃ តែបែរជាលាក់បាំងមិនប្រាប់មិត្តសោះឡើយ៕





-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


