ជីវិតកម្សាន្ដ
ទិវាគុណម្តាយ! អ៊ុន សិទ្ធា ថ្លែងសារក្តុកក្តួលនឹកម្តាយ ហើយផ្តាំដល់កូនៗគ្រប់រូបថា….
តារាសម្តែងសម្បូរសាច់ដុំលោក អ៊ុន សិទ្ធា ស្របពេលដែលទិវាគុណម្តាយពិភពលោកចូលមកដល់ ស្រាប់តែតារាប្រុសរូបនេះបានថ្លែងសារទាំងក្តុកក្តួល ដោយបង្ហាញការនឹករលឹកចំពោះអ្នកម្តាយដែលចែកឋានទៅហើយនោះ។

គេនៅចាំបានថា បើគិតមកដល់ពេលនេះមានរយៈពេលជាង ៣ឆ្នាំហើយ ដែលតារាសម្តែង អ៊ុន សិទ្ធា បានបាត់បង់អ្នកម្តាយជាទីស្រឡាញ់។ អ្នកម្ដាយរបស់តារាសម្តែងចាស់វស្សាលោក អ៊ុន សិទ្ធា បានចែកឋានទៅកាលពីអំឡុងដើមខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។ កាលណោះគេឃើញមានអ្នកសិល្ប: ជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។

ដោយឡែយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ លោក អ៊ុន សិទ្ធា បានរៀបរាប់ដូច្នេះថា “ថ្ងៃនេះជាទិវាបុណ្យម្តាយលេីពិភពលោក នឹកណាស់ចង់ជួបណាស់ ចង់ឱបណាស់ ចង់ថេីបណាស់ ចង់ធ្វេីអ្វីៗគ្រប់យ៉ាងអោយម៉ែសប្បាយចិត្ត ចង់អោយម៉ែនៅមេីលភាពជោគជ័យរបស់កូន ចង់អោយម៉ែស្តីជេរថាអោយដោយក្តីស្រលាញ់ តែអ្វីៗគ្រប់យ៉ាងនៅសល់តែក្តីស្រម៉ៃនឹងនៅក្នុងការយល់សុបិនតែប៉ុណ្ណោះ” ។
លោក អ៊ុន សិទ្ធា បន្ថែមទៀតថា “បេីអ្នកទាំងអស់គ្នា ជាពិសេសអ្នកដែលនៅមានម្តាយ សូមមេីលថែគាត់ ស្រលាញ់គាត់ផ្តល់ភាពកក់ក្តៅជូនគាត់ បេីគាត់រអ៊ូដាក់យេីង នោះមកពីគាត់ស្រលាញ់បារម្ភយេីង។ ហេីយមនុស្សចាស់កាន់តែចាស់កាន់តែឆេវឆាវកាន់តែដូចកូនក្មេង ហេីយក៏ចង់អោយកូនយកចិត្តទុកដាក់ហេីយខ្វល់ពីគាត់វិញដែរ។ នឹកណាស់ស្រលាញ់ណាស់”៕






អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ មុនក្លាយជាកំពូលតារាចម្រៀងប្រចាំប្រទេស តើ ព្រាប សុវត្ថិ មានខ្សែជីវិតដូចម្ដេចខ្លះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


