Connect with us

សេដ្ឋកិច្ច

​CDC ពិនិត្យលើសំណើគម្រោងវិនិយោគ ១០ មានទំហំទុន ១១១ លានដុល្លារ​

បានផុស

នៅ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានរៀបចំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១០ គម្រោង ក្រោមវត្តមានលោក ជា វុទ្ធី អគ្គលេខា​ធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១១១ លានដុល្លារ អាចបង្កើតការងារ​បានប្រមាណ ៦ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៩ គម្រោង ដែលស្ថិតក្នុងវិស័យផលិតប្រេងកៅស៊ូ, ផលិតចំណីសត្វ, ផលិតខ្សែអំពូលភ្លើងលម្អគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, តុក្កតាណូអែល និងគ្រឿងតុបតែង​លម្អ​សម្រាប់ពិធីបុណ្យណូអែល, ផលិតផលិតផលធ្វើពីប្លាស្ទិក និងផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈបន្ទាប់បន្សំមួយចំនួន។

គម្រោងវិនិយោគទាំង១០ បានបោះទីតាំងនៅខេត្តតាកែវ កំពង់ស្ពឺ ព្រៃវែង កំពត និងព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម