ព័ត៌មានជាតិ
ត្រឹម៩ថ្ងៃមានកម្មករនិងថ្នាក់ដឹកនាំសហជីពជិត១០ម៉ឺននាក់ហើយ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
ភ្នំពេញ ៖ នៅក្នុងរយៈពេល៩ថ្ងៃនេះមានកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈប្រមាណជិត១០ម៉ឺននាក់ហើយ ក្នុងនោះមានជនបរទេសជិត៤ពាន់នាក់ផងដែរ។

យោងតាមរបាយការណ៍របស់អនុគណៈកម្មការចំពោះកិច្ចទទួលការចាក់វ៉ាក់សាំងជូនដល់កម្មករនិយោជិតបានឲ្យដឹងថា ចាប់ពីថ្ងៃទៅ០៧រហូតមកដល់ល្ងាចថ្ងៃទី១៥ខែមេសាឆ្នាំ២០២១នេះមានកម្មករនិយោជិតនិងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈចំនួន៩០៩៦២នាក់ ក្នុងនោះមានជនបរទេសចំនួន៣៧៦៥នាក់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់។

ក្នុងចំណោមនោះ មានអ្នកដែលចាក់វ៉ាក់សាំងបានមានចំនួន៨៧ ៩៩៩នាក់ ក្នុងនោះមានបរទេសចំនួន ៣ ៧៤៤នាក់និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន២៩៦៣នាក់ក្នុងនោះមានជនបរទេសចំនួន២១នាក់។

បើតាមអនុគណៈកម្មកាចំពោះកិច្ចបានបន្តថា សម្រាប់ក្នុងថ្ងៃទី១៥ ខែមេសាមានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៧ ០៦៨នាក់ ដោយចាក់បានចំនួន ៦ ៨៨៣នាក់ ក្នុងនោះមានបរទេសចំនួន ៤២៨នាក់ និងគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១៨៥នាក់។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងទៅលើកម្មករនិងយោជិតនេះនឹងគ្របដណ្តប់កម្មករប្រមាណ៧ម៉ឺននាក់ក្នុងនោះនៅតំបន់សេដ្ឋកិច្ចភ្នំពេញមានប្រមាណ៣ម៉ឺននាក់ តំបន់វឌ្ឍនៈ១ ប្រមាណ១ម៉ឺននាក់និងតាមរោងចក្រផ្សេងៗទៀតនៅរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺសដូសសម្រាប់ចាក់ជូនកម្មករ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី