សេដ្ឋកិច្ច
អាគារជាប់គាំង និងគម្រោងវិនិយោគថ្មី ដែលមានទុនសរុប ២៧៦ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស
គម្រោងអាគារជាប់គាំង និងគម្រោងថ្មីសរុបចំនួន ១៩ បន្ថែមទៀត ដែលមានទុនប្រមាណ ២៧៦ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាលឱ្យវិនិយោគនៅខេត្តព្រះសីហនុ នឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណជិត ២ ពាន់កន្លែង។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សា សម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានប្រសាសន៍នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ១៩ មានគម្រោងពាក់ព័ន្ធនិងអគារកំពុងជាប់គាំងចំនួន ៧ និងគម្រោងថ្មីចំនួន ១២។
គម្រោងវិនិយោគទាំងនោះ រួមមានគម្រោងសណ្ឋាគារ, អគារពហុមុខងារ, រោងចក្រផលិតឧបករណ៍ជួសជុលរថយន្ត, សិប្បកម្មផលិតក្តារបន្ទះ, រោងច្រកផលិតគ្រឿងសង្ហារឹម, រោងចក្រផលិតដំណាប់ផ្លែឈើ និងកែច្នៃគ្រាប់ធញ្ញជាតិ, និងគម្រោងរោងចក្រផលិតទឹកស្អាត និងផ្គត់ផ្គង់អគ្គិសនី។

ចាប់តាំងពីឆ្នាំ ២០២៤ រហូតដល់ខែ តុលា ឆ្នាំ ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសជូនគម្រោងចំនួន ៣៩២ ដែលមានទុនវិនិយោគប្រមាណ ៧ ៨៧១ លានដុល្លារ និងអាចបង្កើតការងារបាន ៥០ ៦៧០ កន្លែង ក្នុងនោះ គម្រោងពាក់ព័ន្ធនិងអគារកំពុងជាប់គាំងមានចំនួន ១៨៦, គម្រោងថ្មីមាន ចំនួន ១៦៦, គម្រោងពង្រីកមានចំនួន ២៥ និងគម្រោងមានស្រាប់ចំនួន ១៥។
លោក ហ៊ាន សាហ៊ីប បានបញ្ជាក់អំពីកិច្ចសហការយ៉ាងសកម្ម រវាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានបង្កើន និងពង្រឹងការវិនិយោគនៅក្នុងខេត្តព្រះសីហនុ តាមរយៈការងារគន្លឹះចំនួន ៤ រួមមាន ១. ការលើកទឹកចិត្តផ្នែកពន្ធ និងការសម្របសម្រួលផ្នែករដ្ឋបាល, ២. ការជំរុញការវិនិយោគប្រកបដោយគុណភាព, ៣. ការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ, និង៤.ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

ចំណុចពិសេស នៃកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តជាគំរូ សម្រាប់ទាក់ទាញ និងថែទាំវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាទីតាំងវិនិយោគពហុបំណង និងប្រកបដោយយុទ្ធសាស្ត្រ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


