Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ដង្កោ ស្ថាបនាផ្លូវបេតុង ១ ខ្សែ ប្រវែងជាង ១ ពាន់ម៉ែត្រ ជូនប្រជាពលរដ្ឋ

បានផុស

នៅ

ផ្លូវលំ ១ ខ្សែ ស្ថិត​ក្នុង​ភូមិ​ថ្មី ដែល​រង​ការ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង ពេលនេះ​អាជ្ញាធរ​សង្កាត់​ដង្កោ បាន​ស្ថាបនា​ប្រែក្លាយ​ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ហើយ ដើម្បី​មាន​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ប្រកប​របរ​ផ្សេងៗ របស់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ បាន​ឱ្យ​ដឹង​ថា ផ្លូវ​ខាងលើ​កន្លងមក​រង​ការ​ខូចខាត​ជង្ហុក​តូច-ធំ ដោយសារ​តែ​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ ក៏ដូចជា​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ។ ក្នុង​នោះ ដោយ​មាន​ការ​យកចិត្តទុកដាក់ និង​ចង្អុល​បង្ហាញ​ពី​លោកស្រី គឹម ញឹប អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ រដ្ឋបាល​សង្កាត់​ដង្កោ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ​ខាងលើ និង​ស្ថាបនា​ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក ដើម្បី​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ ក៏ដូចជា​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ។

អាជ្ញាធរ បាន​បន្ត​ថា ផ្លូវ​ខាងលើ​មាន​ប្រវែង ១ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ហើយ​ការ​ស្ថាបនា​ផ្លូវ​នេះ​ប្រើប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ក្នុង​ឆ្នាំ ២០២៥។

អាជ្ញាធរ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​ជួយ​ថែរក្សា និង​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ ឱ្យ​បាន​ល្អ ដើម្បី​សោភ័ណភាព​ទីក្រុង​ស្អាត៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម