ព័ត៌មានអន្ដរជាតិ
លោកត្រាំ នឹងប្រគល់ទឹកដីដែលអ៊ុយក្រែន កាន់កាប់ ឲ្យពូទីន
សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដោយទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់គ្រីមៀ និងទឹកដីដែលអ៊ុយក្រែនកាន់កាប់ផ្សេងទៀត ដើម្បីធានាបាននូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមអូសបន្លាយរាប់ឆ្នាំ។ នេះបើតាមការចុះផ្សាយពីកាសែត The Telegraph រាយការណ៍ នាថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៥។

ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជូនបេសកជនសន្តិភាពរបស់លោក Steve Witkoff និងកូនប្រសារ Jared Kushner ទៅកាន់ទីក្រុងមូស្គូនៅឯសប្តាហ៍ក្រោយ ដើម្បីបង្ហាញសំណើនេះដោយផ្ទាល់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ។
ក្រោមផែនការសន្តិភាព ២៨ ចំណុចដំបូងដែលដាក់ចេញដោយអាមេរិក បន្ថែមពីលើការទទួលស្គាល់តំបន់គ្រីមៀ និងតំបន់ពីរគឺដូណេតស្ក៍ (Donetsk) និងលូហានស្ក៍ (Luhansk) នៅក្នុងតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែនថាជារបស់រុស្ស៊ី ទីក្រុងវ៉ាស៊ីនតោនក៏នឹងទទួលស្គាល់ទឹកដីដែលគ្រប់គ្រងដោយកងទ័ពរុស្ស៊ីនៅពីក្រោយខ្សែទំនាក់ទំនងនៅ Kherson និង Zaporizhzhia បន្ទាប់ពីបទឈប់បាញ់ណាមួយ។ ចំណែកអ៊ុយក្រែនឯណោះវិញ នឹងទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិក និងអឺរ៉ុប។ លើសពីនេះ តំបន់គ្មានយោធានឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់ដែលកងទ័ពអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងដកថយ។
ដោយឡែក យោងតាមកាសែត The Kyiv Post ក៏ធ្វើការអត្ថាធិប្បាយដែរថា ផែនការនេះបង្ហាញពីការបំបែកដ៏សំខាន់ជាមួយនឹងអនុសញ្ញាការទូតយូរអង្វែងរបស់សហរដ្ឋអាមេរិក។ ប្រភពដែលអាចទុកចិត្តបានមួយបានអត្ថាធិប្បាយថា «នោះវាកាន់តែច្បាស់ថា ជនជាតិអាមេរិកមិនខ្វល់ពីជំហររបស់អឺរ៉ុបទេ។ ពួកគេនិយាយថា ជនជាតិអឺរ៉ុបអាចធ្វើអ្វីដែលពួកគេចង់បាន»។
មួយវិញទៀត ប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ២៧ ខែវិច្ឆិកាក៏បាននិយាយថា ការទទួលស្គាល់ដែលអាចកើតមានរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតំបន់គ្រីមៀ ដូណេតស្ក៍ និងលូហានស្ក៍ ជាទឹកដីរបស់រុស្ស៊ី នឹងក្លាយជាបញ្ហាសំខាន់មួយនៅក្នុងការចរចាលើគំនិតផ្តួចផ្តើមសន្តិភាពរបស់លោកត្រាំ។
មិនត្រឹមប៉ុណ្ណឹងទេ វិមានក្រឹមឡាំងបានបញ្ជាក់នៅថ្ងៃទី ២៨ ខែវិច្ឆិកាថា ខ្លួនបានទទួលយុទ្ធសាស្ត្រកែសម្រួលសម្រាប់ការបញ្ចប់សង្គ្រាម ដែលបានរៀបចំឡើងបន្ទាប់ពីការចរចាបន្ទាន់រវាងមន្ត្រីអ៊ុយក្រែន និងអាមេរិកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីចុងសប្តាហ៍មុន។
កិច្ចចរចានៅទីក្រុងហ្សឺណែវបានបង្កើតផែនការថ្មីចំនួន ១៩ ចំណុច ដែលមិនសូវអំណោយផលសម្រាប់ទីក្រុងមូស្គូ ប៉ុន្តែប្រភពជាច្រើនបានប្រាប់ The Telegraph ថា ការផ្តល់ជូនការទទួលស្គាល់របស់សហរដ្ឋអាមេរិកនៅតែជាផ្នែកមួយនៃយុទ្ធសាស្ត្រ។ ទីក្រុងកៀវនឹងមិនមានកាតព្វកិច្ចទទួលស្គាល់ការគ្រប់គ្រងរបស់ទីក្រុងមូស្គូ លើទឹកដីដែលបានបញ្ចូលនោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ដាណឺម៉ាក បង្កើតក្រុមឃ្លាំមើលពេលយប់ តាមដានលោក ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


