ព័ត៌មានអន្ដរជាតិ
ជំនួប៥ម៉ោងរបស់ពូទីនជាមួយបេសកជនអាមេរិក បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង
កិច្ចចរចានៅទីក្រុងមូស្គូរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងបេសកជនអាមេរិកលោក Steve Witkoff និងលោក Jared Kushner បានបញ្ចប់បន្ទាប់ពីជជែកគ្នាអស់រយៈពេល៥ម៉ោងកាលពីថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥ ដោយគ្មានកិច្ចព្រមព្រៀងណាមួយលើផែនការសន្តិភាពអ៊ុយក្រែននោះទេ។ នេះបើតាមសេចក្ដីរាយការណ៍ពីវិមានក្រឹមឡាំង។

ទីប្រឹក្សាវិមានក្រឹមឡាំងលោក Yuri Ushakov បានពិពណ៌នាអំពីការពិភាក្សានេះថាជា«លក្ខណៈស្ថាបនា» ប៉ុន្តែបាននិយាយថា «គ្មានការសម្របសម្រួល» លើបញ្ហាស្នូលនានាទេ រួមទាំងបញ្ហាព្រំដែនដែនដីរបស់អ៊ុយក្រែនផងដែរ។ លោកបានបន្ថែមថា «ការងារជាច្រើន» នៅតែត្រូវបន្ត។
គណៈប្រតិភូអាមេរិកដែលត្រូវបានតែងតាំងដោយប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ជូននូវអ្វីដែលគេជឿថាជាសេចក្ដីស្នើកែប្រែនៃសំណើមុនចំនួន២៨ចំណុច ដែលបានទាក់ទាញការជំទាស់យ៉ាងខ្លាំងពីទីក្រុងកៀវ និងអឺរ៉ុប។ ព័ត៌មានលម្អិតនៃសេចក្ដីព្រាងដែលបានធ្វើបច្ចុប្បន្នភាពនេះមិនត្រូវបានបង្ហាញឲ្យដឹងនោះឡើយ។
មុនជំនួប លោកពូទីន បានចោទប្រកាន់រដ្ឋាភិបាលអឺរ៉ុបថាបានរារាំងកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងបានហៅការទាមទាររបស់ពួកគេថា «មិនអាចទទួលយកបាន» ដោយលើកឡើងថា ពួកគេកំពុងជ្រើសរើសយក«ផ្លូវសង្គ្រាម»។
លោក Witkoff និងលោក Kushner មិនបាននិយាយជាមួយអ្នកកាសែតទេ បន្ទាប់ពីចាកចេញពីវិមានក្រឹមឡាំង ហើយបានត្រឡប់ទៅស្ថានទូតអាមេរិកវិញ។ ពួកគេត្រូវបានគេរំពឹងថានឹងរាយការណ៍ជូនលោកត្រាំ ដោយផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោន។
នៅរដ្ឋធានីឌុយប្លាំងនៃប្រទេសអៀរឡង់ឯណោះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រាប់ថា លោកកំពុងរង់ចាំ«សញ្ញា»ពីកិច្ចចរចានេះ ដោយបន្ថែមថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបលោកត្រាំ ប្រសិនបើមាន«កិច្ចសន្ទនាពិតប្រាកដ»។

លោក Ushakov បានបញ្ជាក់ថា រុស្ស៊ីបានប្រគល់ឯកសារបន្ថែមចំនួន៤ ដល់បេសកជនទាំងពីររូប ហើយបានស្នើសុំពួកគេឲ្យបញ្ជូនសារទៅកាន់លោកត្រាំ ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតឡើយ។
ការប្រយុទ្ធគ្នារវាងរុស្ស៊ី-អ៊ុយក្រែននៅតាមផ្លូវគោកនៅតែបន្ត។ ទីក្រុងមូស្គូបានអះអាងថាដណ្ដើមយកទីក្រុង Pokrovsk នៅភាគខាងកើតបានហើយ ដែលជាការអះអាងមួយដែលអ៊ុយក្រែនបដិសេធ។ ទន្ទឹមនោះ ទីក្រុងកៀវក៏បានប្រកាសដែរថា ខ្លួនបានទទួលជោគជ័យនៅជិតទីក្រុង Kupyansk នៅភាគឦសាន។
រដ្ឋាភិបាលអឺរ៉ុបបានបញ្ជាក់សាជាថ្មីថា ផែនការសន្តិភាពដែលគួរឲ្យទុកចិត្តត្រូវតែរក្សាអធិបតេយ្យភាពរបស់អ៊ុយក្រែន និងមានការចូលរួមពីទីក្រុងកៀវដោយផ្ទាល់ ជាមួយនឹងសំណើកែសម្រួលដែលទទូចថា មិនត្រូវមានការលះបង់ដែនដី គ្មានការកំណត់ចំនួនកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងត្រូវមានតួនាទីស្នូលសម្រាប់សហភាពអឺរ៉ុប (EU) នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


