ព័ត៌មានជាតិ
ឯកឧត្តម ម៉ែន វិបុល ចុះពិនិត្យនិងដឹកនាំកម្លាំងរៀបចំសម្អាតអគារសម្រាប់ដាក់អ្នកចត្តាឡីស័ក ក្រោយព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានអញ្ជើញចុះពិនិត្យ និងដឹកនាំកងកម្លាំង អាជ្ញាធរដែនដី និងមន្ត្រីសុខាភិបាល រៀបចំសម្អាតអគារសម្រាប់ដាក់អ្នកចត្តាឡីស័កក្រោយព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ស្ថិតក្នុងទីតាំងអគារស្នាក់នៅរបស់ក្រុមហ៊ុនការស៊ីណូបាវិតម៉ុកបាយ (អគារB) ដែលមានកម្ពស់៨ជាន់ ស្មើនិង៨០បន្ទប់ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្តមអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង បានថ្លែងនូវអំណរគុណ ចំពោះកងកម្លាំង អាជ្ញាធរដែនដី ម្ចាស់ទីតាំងអាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានរួមសហការគ្នារៀបចំសម្អាតអាគារបន្ថែមមួយទៀត ដោយអាគារថ្មីនេះ សម្រាប់ដាក់តែអ្នកចត្តាឡីស័កក្រោយព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩តែប៉ុណ្ណោះ ស្របតាមគោលការណ៍ព្យាបាលរបស់ក្រសួងសុខាភិបាល។
ទន្ទឹមនេះ ឯកឧត្តមក៏បានថ្លែងនូវអំណរគុណ និងកោតសរសើរចំពោះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងខេត្តស្វាយរៀងទាំងមូល ដោយគ្រូពេទ្យជួរមុខ គឺជាកងទ័ពអាវស ដែលមិនត្រឹមតែបានចូលរួមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មលះបង់ពេលវេលាទាំងពេលយប់ និងពេលថ្ងៃដោយមិនខ្លាចនឿយហត់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយយកចិត្តទុកដាក់បំផុត ។
ទន្ទឹមនេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានាដែលចេញដោយរដ្ឋបាលខេត្ត ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋគ្រប់ៗរូប។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់កងកម្លាំងស្នងការនគរបាលខេត្ត និងកងកម្លាំងកងរាជអាវុធហត្ថខេត្ត សរុបប្រមាណ១០០នាក់ ជាការលើកទឹកចិត្តផងដែរ៕
អត្ថបទ ៖ ភក្ដី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៧ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ