ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ កូនខ្មែរចាំក្នុងបេះដូងចំពោះលោកព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ ដែលពលីក្នុងពេលបំពេញបេសកកម្មការពារទឹកដី
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងថា កូនខ្មែរចាំក្នុងបេះដូងចំពោះលោកព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ ដែលពលីក្នុងពេលបំពេញបេសកកម្មការពារទឹកដីមាតុភូមិ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តែងនូវទឹកចិត្តអាណិតអាសូរបែបនេះក្នុងពេលអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ ស្ថិតក្នុងភូមិតាម៉ ឃុំតាសួសស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា កូនខ្មែរគ្រប់រូបបានចាំក្នុងបេះដូងចំពោះលោកព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ ដែលពលីក្នុងពេលបំពេញបេសកកម្មការពារទឹកដីមាតុភូមិខណៈពេលយោធាសៀមឈ្លានពានផ្ទុះសង្គ្រាមតាមព្រំដែនខ្មែរ រយៈពេល៥យប់ ៦ថ្ងៃ កាលពីថ្ងៃទី២៤ រហូតឈានចូល២៩កក្កដា កន្លងមកនេះ។

គួររំលឹកផងដែរថា លោកព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ នាយក្រុម២ អនុសេនាធំលេខ២ កាំភ្លើងដេកាហ្សិត ៨២ វរសេនាតូចអន្តរាគមន៍លេខ២៦១ កងពលតូចអន្តរាគមន៍លេខ៦ ពលីជីវិតកាលពីថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក្ត ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយរោគាពាធ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី រស់ សុផាន់នី ព្រមទាំងក្រុមគ្រួសារ និងបានបួងសួង ដល់តេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


