Connect with us

កីឡា

លោក​ XISCO MUNOZ សរសើរ​ព្រះខ័នរាជ្យស្វាយរៀង​ល្អ​មួយ​ឈុត​តែ​ម្ដង​យប់មិញ

បានផុស

នៅ

គ្រូ​បង្វឹក​របស់​ក្រុម​មកពី​ម៉ាឡឹស៊ី​ Johor Darul Ta’zim ថា​ក្រុម​ព្រះខ័នរាជ្យស្វាយរៀង​យប់មិញ​នេះលេង​ល្អ​មួយ​ឈុត​តែ​ម្ដង​មិន​ថា​ខ្សែប្រយុទ្ធ​ប្រអប់​ បម្រើ​ និង​បច្ចេកទេស​តាក់តិច​គឺ​ល្អ​តែ​ម្ដង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ XISCO MUNOZ

លោក​ XISCO MUNOZ ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ Johor បាន​សរសើរ​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័នរាជ្យស្វាយរៀង​ពិ​តជា​ធ្វើ​បានល្អ​ និង​លេងបាន​ល្អទាំង​ប្រយុទ្ធ​ក្នុង​ប្រអប់​ ស្តាយ​ តាក់តិច​ នៃ​ការ​លេង​គឺល្អ​ព្រម​គ្នា​​មួយ​ឈុត​តែ​ម្ដងក្នុង​ជំនួប​ជា​មួយ​ក្រុម​លោក​។​

ទិដ្ឋភាពប្រកួតយប់មិញ

ងាក​មក​កូន​ក្រុម​របស់​លោក​វិញ​គឺ​ធ្វើ​មិន​បាន​ល្អ​នោះ​ឡើយ​នៅ​វគ្គ​ទី១​ ដូច្នេះ​លោក​បាន​ផ្លាស់ប្ដូរ​តាក់តិច​លេង​ថ្មី​នៅ​វគ្គ​ទី២​ ទើប​បាន​ប្រសើរ​ និងអាច​ទទួល​បាន​លទ្ធផល​ដូច​នេះ។​ បើ​ទោះ​ជា​លទ្ធផល​ត្រឹម​ស្មើ​យប់​មិញ​នេះ​ក្ដី​ ប៉ុន្តែ​មិន​បាន​​ជះផល​អាក្រក់​អ្វី​មួយ​ដល់​ក្រុម​របស់​លោក​នោះ​ទេ​ ព្រោះ​ ៣ប្រកួត​កន្លង​មក​នេះ​ Johor ​ឈ្នះ​២ ស្មើ១​ មិន​ទាន់​ចាញ់​នោះ​ឡើយ។​ លោក​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា​ក្រុម​ធ្វើ​បាន​ល្អ​ និង​បាន​ឡើង​ទៅ​ជុំ​បន្ត​នៃពានរង្វាន់​ Shopee Cup​ នេះ។​

ទិដ្ឋភាពប្រកួតយប់មិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​លើក​ទី៣​ របស់​ព្រះខ័នរាជ្យស្វាយរៀង​ ជា​មួយ​ក្រុម​ខ្លាំង​ Johor Darul Ta’zim នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ B នេះ​បាន​ត្រឹមស្មើ​គ្នា​ ២-២ ប៉ុណ្ណោះ​នៅ​យប់​ថ្ងៃ​ទី៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ឯពហុ​កីឡដ្ឋាន​មរតកតេជោ។​ ក្រុម​​ម៉ាឡេស៊ី​ Johor កំពុង​ឈរ​លេខ១​ មាន​ ៧ពិន្ទុ៕

ទិដ្ឋភាពប្រកួតយប់មិញ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម