ព័ត៌មានអន្ដរជាតិ
អង់គ្លេសហាមពលរដ្ឋខ្លួនឲ្យនៅឆ្ងាយពីព្រំដែនកម្ពុជា-ថៃ
ការិយាល័យការបរទេសរបស់ចក្រភពអង់គ្លេស បានចេញសេចក្តីព្រមានដល់អ្នកធ្វើដំណើរ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវរវាងប្រទេសកម្ពុជា និងថៃ បានកើតឡើងម្ដងទៀត ដែលបង្អាក់ផ្លូវទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៍មាន Mirror របស់អង់គ្លេសនាថ្ងៃពុធទី១០ខែធ្នូឆ្នាំ២០២៥។

សង្គ្រាមបានផ្ទះឡើងជាថ្មី បន្ទាប់ពីភាគីថៃបានបើកការវាយប្រហារលើកម្ពុជាមុន ដោយបំពានបទឈប់បាញ់ដែលខិតខំសម្រុះសម្រួលដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី កាលពីខែតុលា។
ជនជាតិអង់គ្លេសប្រហែលមួយលាននាក់បានទៅលេងប្រទេសថៃជារៀងរាល់ឆ្នាំ ហើយពួកគេជាច្រើនធ្វើដំណើរតាមផ្លូវគោកពីទីក្រុងបាងកកចូលទៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែច្រកព្រំដែនទាំងអស់ត្រូវបានបិទ ដោយសារតែការផ្ទុះជម្លោះម្តងហើយម្តងទៀត។ ចក្រភពអង់គ្លេសឥឡូវនេះផ្តល់ដំបូន្មានឲ្យពលរដ្ឋខ្លួនជៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ក្នុងរង្វង់ដី៥០គីឡូម៉ែត្រនៃព្រំដែន រួមទាំងកោះទេសចរណ៍ Chang និងកោះគជ់ផងដែរ។
ការិយាល័យការបរទេសបានលើកឡើងថា «ច្រកព្រំដែនផ្លូវគោក និងច្រកឆ្លងកាត់រវាងថៃ និងកម្ពុជា នៅតែបន្តបិទ។ រមណីយដ្ឋានទេសចរណ៍មួយចំនួននៅតាមតំបន់ព្រំដែន ដូចជា ប្រាសាទព្រះវិហារ, ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ត្រូវបានបិទ។ ក៏មានមីនមិនទាន់ផ្ទុះនៅក្នុងតំបន់ព្រំដែនផងដែរ។ យើងផ្តល់ដំបូន្មានឲ្យជៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់តំបន់ព្រំដែនដែលរងផលប៉ះពាល់»។
សូមជម្រាបថា មិនមែនមានតែអង់គ្លេសនោះទេ ដែលហាមប្រាមពលរដ្ឋខ្លួនឲ្យជៀសឆ្ងាយពីព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានការផ្លោងគ្រាប់ដាក់គ្នា។ ស្ថានទូតអាមេរិក ក៏បានចេញសេចក្តីប្រកាសអាសន្នផ្នែកសន្តិសុខដ៏កម្រ និងបន្ទាន់មួយផងដែរ ដោយព្រមានពលរដ្ឋខ្លួនឲ្យនៅឆ្ងាយពីព្រំដែនកម្ពុជា-ថៃយ៉ាងតិច៥០គីឡូម៉ែត្រ។ ទូតអាមេរិក បានលើកឡើងថា ស្ថានភាពអាច «ប្រែប្រួលឆាប់រហ័ស» ហើយបានកត់សម្គាល់ថា រដ្ឋាភិបាលអាមេរិកមានសមត្ថភាពមានកម្រិត ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់នៅក្នុងខេត្តដែលរងផលប៉ះពាល់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១១ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


