ព័ត៌មានជាតិ
វីរកងទព័ជួរមុខទិសខេត្តព្រះវិហារម្នាក់ ជូនប្រពន្ធកូនខ្ចីមកដល់ខេត្តក្រចេះ រួចត្រឡប់ទៅបំពេញកាតព្វកិច្ចការពារជាតិវិញ
លោក ផាន ភាព ដែលជាវីរកងទ័ពជួរមុខទិសខេត្តព្រះវិហារ បានសុំច្បាប់មេដើម្បីជូនប្រពន្ធកូនសរសៃខ្ចី មកស្នាក់នៅជាបណ្ដោះអាសន្ន នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ហើយនឹងត្រូវវិលត្រឡប់ទៅកាន់សមរភូមិមុខវិញ ដើម្បីបន្តកាតព្វកិច្ចជាយោធា បន្ទាប់ពីជូនប្រពន្ធកូនមកដល់ស្រុកសំបូរប្រកបដោយសុខសុវត្ថិភាពហើយនោះ។
នេះតាមការបញ្ជាក់ឱ្យដឹងពីលោក ផាន ភាព វីរកងទព័ជួរមុខទិសខេត្តព្រះវិហារ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពេលដែលលោក គង់ មេត្តា អភិបាលស្រុកសំបូរចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខភៀសសឹកនៅភូមិដូនមាស ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

លោក គង់ មេត្តា អភិបាលស្រុកសំបូរបានឲ្យដឹងថា វីរកងទព័ជួរមុខនៅខេត្តព្រះវិហារម្នាក់បានសុំច្បាប់កន្លែងធ្វេីការ ដេីម្បីជូនប្រពន្ធកូនសរសៃខ្ចី រួមនឹងសមាជិកគ្រួសារសរុប ៧ នាក់ មកស្នាក់នៅជាបណ្ដោះអាសន្ននៅស្រុកសំបូរ រួចនឹងត្រឡប់ទៅខេត្តព្រះវិហារវិញ ដេីម្បីបំពេញភារកិច្ចជាកងទ័ព។
អំណោយដែរទទួលបាន រួមមាន អង្ករ ៣០គ.ក មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ១០យួរ និងថវិកា ៥០.០០០រៀល៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


