សេដ្ឋកិច្ច
ក្រុមហ៊ុន Amru Rice ទិញស្រូវសរុបជិត ៥ ម៉ឺនតោន ចាយថវិកាជិត ១៥ លានដុល្លារ
ឧកញ៉ា សុង សារ៉ន ប្រធានអគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) បានឱ្យដឹងថា គិតត្រឹមសប្តាហ៍នេះ Amru Rice ប្រមូលទិញស្រូវពីកសិករសរុបបានជិត ៥ ម៉ឺនតោន ចំណាយថវិកាសរុបជិត ១៥ លានដុល្លារ។

បើតាមលោកឧកញ៉ា សុង សារ៉ន ថា ការប្រមូលទិញស្រូវពីកសិករនេះ គឺរាប់ចាប់ពីខែតុលា រហូតមកដល់ខែធ្នូ ឆ្នាំ២០២៥ ហើយតួលេខនៃការចំណាយជិត ១៥ លានដុល្លារ ដែល Amru Rice បានចំណាយសម្រាប់ការប្រមូលទិញស្រូវពីកសិករនេះ គឺក្រុមហ៊ុនបានបង្កើនតម្លៃខ្ទង់ពី ៣ ទៅ ៥ លានដុល្លារ លើសតម្លៃទីផ្សារដល់កសិករ។
សម្រាប់ការប្រមូលទិញនេះ លោកឧកញ៉ា បានលើកឡើងថា ស្រូវអាចនៅសល់ប្រមាណជា ៣ ពាន់តោនទៀតប៉ុណ្ណោះអាចនឹងអស់ហើយសម្រាប់ឆ្នាំ២០២៥ នេះ។

លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា Amru Rice គឺធ្វើការប្រមូលទិញស្រូវទៅតាមកិច្ចសន្យាកសិកម្មទៅលើប្រភេទស្រូវសរីរាង្គ ដែលបានចុះកិច្ចសន្យាទិញកាលពីពេលកន្លងមកជាមួយបណ្តាសហគមន៍តាមខេត្តមួយចំនួន មានដូចជាប្រភេទស្រូវ ផ្ការំដួល ផ្កាម្លិះ ស្រូវសែនក្រអូប និងស្រងែ ក្រអូប ជាដើម។
ក្នុងនោះដែរ សម្រាប់ប្រភេទស្រូវប្រណិតរបស់កម្ពុជា Amru Rice ក៏បានផ្តល់នូវការលើកទឹកចិត្តបន្ថែម ក៏ដូចជាតម្លៃបន្ថែមជូនដល់កសិករ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


