ព័ត៌មានជាតិ
Amru Rice ដាក់ឱ្យដំណើការ ឃ្លាំង និង ឡសម្ងួតស្រូវនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា
ក្រុមហ៊ុន Amru Rice (Cambodia) ដែលជាក្រុមហ៊ុននាំចេញ និងរោងម៉ាស៊ីនកិនស្រូវឈានមុខគេមួយរបស់ប្រទេសកម្ពុជាបានដាក់ឱ្យដំណើការនូវឃ្លាំង និងឡសម្ងួតស្រូវនៅក្នុងស្រុកកោះញែក នៃខេត្តមណ្ឌលគីរី ដែលជាការបោះជំហ៊ានថ្មីមួយទៀតរបស់ខ្លួនក្នុងការប្រមូលទិញសស្រូវនៃបណ្តាខេត្តនានានៃភូមិភាគឦសានដើម្បីជម្រុញការនាំចេញ។

លោក សុង សារ៉ន អគ្គនាយកនៃក្រុមហ៊ុន Amru Rice (Cambodia) បានថ្លែងមកកាន់កម្ពុជាថ្មីឱ្យដឹងថា ការដាក់ឱ្យដំណើការនៃឃ្លាំងស្តុក និងឡសម្ងួតស្រូវកាលពីសប្តាហ៍មុន នៅតំបន់ភូមិភាគឦសានដែលមានទីតាំងនៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នេះគឺជាការឆ្លើយតបទៅនឹងការកើនឡើងនៃការផលិតដំណាំស្រូវនៅតាមបណ្តាខេត្តនានាដែលនៅក្បែរនោះ។ លោកថា ក្រុមហ៊ុននឹងធ្វើការប្រមូលទិញស្រូវមិនត្រឹមតែខេត្តមណ្ឌលគីរីប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏នឹងប្រមូលទិញពីបណ្តាខេត្តជាប់ៗនោះផងដែរ។
លោកបានថ្លែងបញ្ជាក់ថា៖«យើងវិនិយោគលើផ្ទៃដីជាង១៣ហិកតាដោយកសាងនូវឃ្លាំងស្តុកស្រូវ ឡសម្ងូតស្រូវ និងរៀបចំរោងមាស៊ីនកិនស្រូវខ្នាតធំ។ សម្រាប់សមត្ថភាពជំហ៊ានទី១នៃឡសំងួតរបស់យើងគឺអាចឡសម្ងូតស្រូវក្នុបានង១ថ្ងៃ១០០តោន ដូច្នេះយើងនឹងបន្តពិនិត្យមើលសមត្ថភាពនៃការផលិតស្រូវនៅកោះញ៉ែកនេះ បើមានការកើនឡើងច្រើនយើងនឹងពង្រីកឡសំងួតយើងបន្ថែម។ ចំពោះឃ្លាំងស្តុកស្រូវគឺអាចស្តុកប្រមាណ៥ទៅ៦ពាន់តោនក្នុងមួយលើកៗ«។

លោកថា៖«យើងដឹងហើយថាគោលបំណងនៃការពង្រីកការវិនិយោគរបស់យើងគឺការធានាបាននូវសន្តិសុខស្បៀង។ ការវិនិយោគរបស់យើងនោះគឺមិនសំដៅតែការប្រមូលទិញស្រូវតែក្នុងស្រុកកោះញែកនៃខេត្តមណ្ឌលគីរីនោះទេ គឺប្រមូលទិញពីខេត្តផ្សេងៗដែលនៅក្បែរៗនោះ ដោយសារតែបណ្តាខេត្តទាំងនោះក៏មានសក្តានុពលនៃការដាំដុះស្រូវផងដែរ ដូច្នេះយើងនឹងប្រមូលទិញពីបណ្តាខេត្តនានាដែលនៅជាប់នោះផងដែរ»។
ជាមួយគ្នានេះដែរ សម្រាប់សមត្ថភាពនៃរោងមាស៊ីនកិនស្រូវគឺអាចកិនបាន១០០តោនក្នុង១ថ្ងៃសម្រាប់ជំហ៊ានទី១។ ដូច្នេះនៅពេលដែលក្រុមហ៊ុនមើលឃើញនូវការកើនឡើងនៃការផលិតស្រូវនូវតាមបណ្តាតំបន់ទាំងនោះ ខ្លួននឹងពង្រីកការវិនិយោគជាជំហ៊ានៗបន្តទៀត។
បើយោងតាមក្រុមហ៊ុន នៅរដូវប្រមូលផលឆ្នាំ២០២៤នេះ អេមរុរ៉ាយស៍បានចុះកិច្ចសន្យាកសិកម្ម ជាមួយ ៥សហគមន៍នៅស្រុកកោះញែក ដែលមានសមាជិកកសិករ ប្រមាណ ៨៥០នាក់ នឹងរំពឹងថាអាចប្រមូលទិញស្រូវប្រមាណជា ២,៣៨៦ តោន។

ដោយទទួលស្គាល់សក្តានុពលសម្រាប់ការលូតលាស់នៃកសិកម្មនៅខេត្តមណ្ឌលគិរី ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចាប់ផ្តើមពង្រីកប្រតិបត្តិការរបស់ខ្លួននៅទីនោះក្នុងឆ្នាំ ២០២៣ ដោយកន្លងមក ក្រុមហ៊ុនបានគាំទ្រដល់កសិករឱ្យទទួលបានវិញ្ញាបនបត្រកសិកម្មសរីរាង្គ និងកសិកម្មកកើតឡើងវិញ ដែលអាចបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់ខេត្តមណ្ឌលគិរី ទាំងក្នុងស្រុក និងអន្តរជាតិ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តមណ្ឌលគិរីផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


