Connect with us

សេដ្ឋកិច្ច

ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

បានផុស

នៅ

ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ ដែលនឹងជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា គឺជាថ្នាលមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយបង្កលក្ខណៈងាយស្រួលដល់ការចូលប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។

តាមរយៈថ្នាលព័ត៌មាននេះ ពាណិជ្ជករ អ្នកនាំចេញនាំចូល និងភាគីពាក់ព័ន្ធអាច ទទួលបានការយល់ដឹងពីកិច្ចព្រមព្រៀង​​ពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និងយល់ដឹងពីស្ថានភាព និងនីតិវិធីនៃការនាំចេញ ព្រមទាំងការជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម