Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្ម​របស់​កម្ពុជា​ ជាមួយ​ប្រទេស​អាស៊ាន​មានទឹកប្រាក់​ជិត ១៥ ​ពាន់លានដុល្លារ​ ក្នុង​រយៈ​ពេល ១១ ខែ

បានផុស

នៅ

ការដោះដូរ​ទំនិញរបស់​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​ជា​សមា​ជិក​អាស៊ាន សម្រច​បាន​នូវ​ទំហំ​ទឹក​ប្រាក់ជិត ១៥ ​ពាន់លានដុល្លារ កើន​ឡើង​ ៣,៧៦% ​នៅ​ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ ២០២៥ ​​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា ​នៅ​ឆ្នាំ ​២០២៤។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ គិត​ចាប់​ពី​ខែ​មករា​ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មានតម្លៃ ៥,១៣ ពាន់លានដុល្លារ កើនឡើង ៨,៨៩% ​ទៅកាន់​បណ្ដា​ប្រទេស​ជា​សមាជិក​ ASEAN ​រួមមាន ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ ព្រុយណេ វៀតណាម ឡាវ និង​ប្រទេស​ភូមា។​ ចំណែក ​ការ​នាំ​ចូលពីប្រទេស​ជាសមាជិក​មានទឹកប្រាក់ប្រមាណ ​៩,៨០ ពាន់លានដុល្លារ កើនឡើង ១,២៦%។

លោក​បណ្ឌិត ជ័យ តិច អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃ​អង្គារ៍​ទី ២១ ខែ តុលា ឆ្នាំ ២០២៥ ថា កម្ពុជា​មាន​ការ​តភ្ជាប់​ពោល​គឺ​ទើប​តែ​ដាក់​ឱ្យ​ដំណើរ​ការ​ព្រលាន​អន្តរជាតិ​តេជោ ​និង​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មសេរី ជាមួយតំបន់ និងអន្តរជាតិជាច្រើន ធ្វើឱ្យ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​មាន​ភាព​ល្អប្រសើរ​។​

​លោក ប៉ែន ​សុវិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម មានប្រសាសន៍ថា ​ការ​កើន​ឡើង​នៃ​ការដោះ​ដូរ​ទំនិញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ឆ្លុះ​បញ្ជាំង​ពី​ការងើប​ឡើងវិញ​នៃ​តម្រូវ​ការ​ក្នុង ​​ក្នុង​តំបន់ និង​ពិភពលោក​។​

​កម្ពុជា​បាន​នាំចេញ​កសិផល សម្លៀក​បំពាក់ ស្បែក​​ជើង កាបូប គ្រឿង​អេ​ឡិច​​ត្រូ​និក និង​ កង់ ទៅ​កាន់​ប្រទេស​អាស៊ាន ខណៈដែល​ការនាំ​​ចូល​មានដូចជា​ចំណីអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក សម្ភារ​សំ​​ណង់ គ្រឿង​យន្ត​កសិកម្ម និង​យានជំនិះ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម