ព័ត៌មានជាតិ
ស្តង់ជាច្រើនទីតាំងរៀបចំក្នុងខេត្តរតនគិរី ដើម្បីទទួលជំនួយគាំទ្រដល់កងទ័ព និងពលរដ្ឋភៀសសឹកពីសមរភូមិសង្រ្គាម
ស្តង់ជាច្រើនទីតាំងបានរៀបចំនៅក្នុងខេត្តរតនគិរី ដើម្បីទទួលជំនួយជាសម្ភារ គ្រឿងឧបភោគ និងថវិកា ដើម្បីផ្តល់ដល់ជនភៀសសឹក និងកងទ័ពក្នុងសង្រ្គាមឈ្លានពានពីប្រទេសថៃ។
លោក ចន្ថានី តំណាងឲ្យយុវជនស្រឡាញ់សន្តិភាពខេត្តរតនគិរីបានប្រាប់កម្ពុជាថ្មីថា ទីតាំងទទួលជំនួយបានរៀបចំឡើងនៅក្នុងក្រុងបានលុង និងតាមបណ្តាស្រុកទាំង ៩ និងនៅតាមឃុំមួយចំនួនទៀត។ ការកៀគរជំនួយនេះក្រៅពីពលរដ្ឋក្នុងខេត្ត ភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តក៏អាចចូលរួមផ្តល់ការគាំទ្រសម្ភារឬថវិកាតាមទឹកចិត្ត ដើម្បីប្រមូលដឹកទៅចែកដល់ជនភៀសសឹក ក៏ដូចជាផ្តល់ដល់វីរកងទ័ពដែលកំពុងក្រាញននៀលតស៊ូពីការឈ្លានពានពីកងទ័ពថៃ។


ព្រះភិក្ខុនាម សេង មេងហួរ គង់នៅវត្តភ្នំបេង នៅភូមិ ២ សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី បានប្រាប់កម្ពុជាថ្មីថា ក្នុងគ្រាប្រទេសរងការឈ្លានពាននេះ ព្រះអង្គបានបរិច្ចាកសម្ភារៈខ្លះៗមានទឹកសុទ្ធ មី ភេសជ្ជៈ ទឹកត្រី ទឹកស៊ីអ៉ីវ ក្នុងស្មារតីរួមគ្នា ស្រឡាញ់គ្នា ដើម្បីជាតិមាតុភូមិ។
លោកស្រី ហ៊ា សុឈី ជាគ្រូបង្រៀននៅស្រុកអូរយ៉ាដាវបានប្រាប់ថា អ្នកគ្រូក៏បានបរិច្ចាគគ្រឿងឧបភោគបរិភោគមួយចំនួនក្នុងគោលបំណងចែកដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងភៀសខ្លួនចេញពីសមរភូមិប្រយុទ្ធ។
មន្ត្រីរាជការនៅតាមមន្ទីរ ស្ថាប័ន ផ្សេងៗទៀតក្នុងខេត្តរតនគិរី បានកំពុងគៀងគរគ្នាជាសម្ភារៈនិងថវិកាជារៀងរាល់ថ្ងៃ ដើម្បីដឹកជញ្ជូនទៅកងទ័ពជួរមុខនិងជនភៀសសឹក ដើម្បីលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ច្បាំងតទល់ជាមួយកងទ័ពថៃឈ្លានពានមានជ័យជំនះ បានសុខសន្តិភាពឡើងវិញ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


