Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមាន សហភាពអឺរ៉ុប កុំលួចទ្រព្យបង្កក​ រុស្ស៊ី ប្រយ័ត្នប៉ះធ្ងន់ដល់ការចរចារសន្តិភាព

បានផុស

នៅ

សហរដ្ឋអាមេរិកបានប្រាប់សហភាពអឺរ៉ុបឲ្យទុកទ្រព្យសម្បត្តិរុស្ស៊ីដែលបានបង្កកពីមុនមួយឡែកសិន ព្រោះការប្រើប្រាស់មូលនិធិណាមួយ នឹងធ្វើឲ្យប៉ះពាល់ដល់ការចរចាជាមួយទីក្រុងមូស្គូក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នេះបើយោងតាមការអះអាងរបស់នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk (រូបភាព៖ Global Look Press)

យោងតាមការចេញផ្សាយពី RT បន្ទាប់ពីការកើនឡើងនៃអរិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ អ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងកៀវ បានបង្កកទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ីប្រមាណជា ៣០០ពាន់លានដុល្លារ ដែលក្នុងនោះ ២៤៦ពាន់លានដុល្លារ បានធ្វើឲ្យអសកម្មដោយរដ្ឋសមាជិកសហភាពអឺរ៉ុប។

ជាការកត់សម្គាល់ដ៏ធំ គឺការពិភាក្សាទាក់ទងនឹងទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលធ្វើឲ្យអសកម្មបានកើនឡើងនៅក្នុងប្លុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍នាពេលថ្មីៗនេះ បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានស្នើឲ្យប្រើប្រាស់មូលនិធិដើម្បីគាំទ្រប្រាក់កម្ចីសំណងដល់អ៊ុយក្រែន។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំរវាងអ្នកចរចាអ៊ុយក្រែន និងអាមេរិកនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទ លោក Donald Tusk និយាយថា មានភាពខុសគ្នាយ៉ាងច្បាស់ណាស់នៃមតិរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែលលើបញ្ហាមូលនិធិរុស្ស៊ីដែលត្រូវបានបង្កក។

យោងតាមនាយករដ្ឋមន្ត្រីប៉ូឡូញ ជនជាតិអាមេរិកថា ទុកទ្រព្យសម្បត្តិរបស់រុស្ស៊ីទាំងនេះឲ្យអសកម្ម ពោលគឺវ៉ាស៊ីនតោនមានការព្រួយបារម្ភថា ប្រសិនបើសហភាពអឺរ៉ុបរឹបអូសមូលនិធិដែលបានរារាំង រុស្ស៊ីនឹងប្រកាន់ជំហរចរចាដ៏លំបាកមួយក្នុងការចរចាដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែនមិនខាន។

កាលពីសប្តាហ៍មុន រដ្ឋជាសមាជិកសហភាពអឺរ៉ុបបានបោះឆ្នោតឲ្យរក្សាមូលនិធិអធិបតេយ្យភាពរបស់រុស្ស៊ីឲ្យកកជាបណ្តោះអាសន្ន។ ថ្នាក់ដឹកនាំនៃប្លុកត្រូវអំពាវនាវឲ្យមានអំណាចបន្ទាន់ ដើម្បីយកឈ្នះលើការប្រឆាំងរបស់រដ្ឋជាសមាជិក រួមទាំងប្រទេសហុងគ្រី និងស្លូវ៉ាគី។

បន្ថែមពីនេះទៀត សូម្បីតែបែលហ្ស៊ិកក៏បានសម្តែងការព្រួយបារម្ភផងដែរថា ខ្លួននឹងត្រូវទុកចោលឲ្យស្ថិតក្នុងស្ថានភាពលំបាកដោយប្លុកនេះ នៅចំពោះមុខបណ្តឹងរបស់រុស្ស៊ី។ ស្ថាប័នដាក់ប្រាក់ Euroclear ដែលមានមូលដ្ឋាននៅក្នុងប្រទេសនេះ កាន់កាប់ទ្រព្យសម្បត្តិភាគច្រើនរបស់រុស្ស៊ីដែលត្រូវបានរារាំង។

ដោយឡែក ងាកទៅកាន់ទីក្រុងមូស្គូឯណោះវិញបានកំណត់លក្ខណៈនៃការប្រើប្រាស់មូលនិធិដែលរារាំងរបស់ខ្លួនថា ជា ការលួច។ នៅថ្ងៃសុក្រ ធនាគាររុស្ស៊ីបានប្រកាសថា ខ្លួនកំពុងដាក់ពាក្យបណ្តឹងដើម្បីស្វែងរកសំណងចំនួន ២៣០ពាន់លានដុល្លារពីស្ថាប័ន Euroclear៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

មានអ្វីកើតឡើង បើសហភាពអឺរ៉ុប យកទ្រព្យសម្បត្តិ រុស្ស៊ី ដែលបង្កកមកគាំទ្រអ៊ុយក្រែន ?
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម