Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់មុខមាត់ពិតរបស់រដ្ឋបាល ត្រាំ ជាអ្នកមានបំផុតក្នុងប្រវត្តិសាស្ត្រ អាមេរិក

បានផុស

នៅ

យោងតាមកាសែត Washington Post រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រួមមានមហាសេដ្ឋីចំនួន១២នាក់ មានទ្រព្យសម្បត្តិសុទ្ធសរុបលើសពី ៣៩០.៦ ពាន់លានដុល្លារគិតត្រឹមដើមឆ្នាំនេះ ដែលធ្វើឲ្យក្លាយជារដ្ឋបាលដែលមានទ្រព្យច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប។

អ្នកនាំពាក្យសេតវិមាន លោកស្រី Liz Huston បាននិយាយថា សមាជិកជាច្រើននៃរដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំគឺជាអ្នកខាងក្រៅនយោបាយ ប៉ុន្តែទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យឯកជន និងមានមោទនភាពក្នុងការបម្រើប្រទេសរបស់ពួកគេ។

ខាងក្រោមនេះគឺជាបញ្ជីមហាសេដ្ឋីដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងរដ្ឋបាលលោកត្រាំ៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ៥.១ ពាន់លានដុល្លារ

នៅពេលដែលលោកជាប់ឆ្នោតជាលើកដំបូងនៅក្នុងសេតវិមានក្នុងឆ្នាំ ២០១៧ ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសុទ្ធត្រាំមានចំនួន ៣.៥ ពាន់លានដុល្លារ។ បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិសុទ្ធរបស់ប្រធានាធិបតីអាមេរិកបានលើសពី ៥ ពាន់លានដុល្លារ ដែលភាគច្រើនមកពីរូបិយប័ណ្ណគ្រីបតូ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick៖ ៣.២ ពាន់លានដុល្លារ

មុនពេលក្លាយជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Lutnick ត្រូវបានគេស្គាល់ថា ជានាយកប្រតិបត្តិនៃក្រុមហ៊ុនហិរញ្ញវត្ថុ Cantor Fitzgerald។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោកត្រាំ ឆ្នាំ ២០២៤ លោក Lutnick បានចូលរួមវិភាគទានចំនួន ៨.៨ លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Linda McMahon៖ ៣ ពាន់លានដុល្លារ

លោកស្រី McMahon គឺជាភរិយារបស់អតីតប្រធាន WWE លោក Vince McMahon ហើយពួកគេបច្ចុប្បន្នបានលែងលះគ្នាហើយ។ ចាប់តាំងពីឆ្នាំ ២០១៥ លោកស្រី McMahon និងស្វាមីបានចូលរួមវិភាគទានជាង ៤៧ លានដុល្លារដល់យុទ្ធនាការត្រាំ និងគណបក្សសាធារណរដ្ឋ។ ក្នុងអំឡុងពេលប្រធានាធិបតីដំបូងរបស់ត្រាំ លោក McMahon ត្រូវបានតែងតាំងជាប្រធានរដ្ឋបាលអាជីវកម្មខ្នាតតូចផងដែរ។

លោក Steve Witkoff បេសកជនពិសេសសហរដ្ឋអាមេរិក៖ ២ ពាន់លានដុល្លារ

លោក Witkoff គឺជាឥស្សរជនសំខាន់ម្នាក់នៅក្នុងសេតវិមាននៅឆ្នាំនេះ ដោយតែងតែបង្ហាញខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សន្តិភាពរបស់ទីក្រុងវ៉ាស៊ីនតោន។ លោកបានចរចាដោយផ្ទាល់ជាមួយរុស្ស៊ីទាក់ទងនឹងជម្លោះអ៊ុយក្រែន និងបានចូលរួមក្នុងការសម្របសម្រួលបទឈប់បាញ់រវាងហាម៉ាស និងអ៊ីស្រាអែល។ ទ្រព្យសម្បត្តិភាគច្រើនរបស់បេសកជនពិសេសអាមេរិក បានមកពីក្រុមហ៊ុនអចលនទ្រព្យគ្រួសារមួយ។

លោក Elon Musk ៖ ៣៤២ ពាន់លានដុល្លារ

ទោះបីជាបានលាលែងពីតំណែងនៅក្នុងខែឧសភាក៏ដោយ Elon Musk នៅតែត្រូវបានចាត់ទុកថាជាមន្ត្រីលេចធ្លោបំផុតម្នាក់នៅក្នុងអាណត្តិទីពីររបស់ត្រាំ។ មហាសេដ្ឋីបច្ចេកវិទ្យាដែលមានជាងគេបំផុតក្នុងពិភពលោករូបនេះ មានការឈ្លោះប្រកែកគ្នាជាមួយលោកប្រធានាធិបតីត្រាំ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេហាក់ដូចជាបានប្រសើរឡើងវិញខ្លះៗហើយ។

លោក Tilman Fertitta ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីតាលី និងប្រទេសសាន់ម៉ារីណូ៖ ១១.៣ ពាន់លានដុល្លារ

លោក Fertitta ប្រហែលជាឥស្សរជនពិសេសបំផុតនៅក្នុងបញ្ជីនេះ ព្រោះលោកមិនមែនជាអ្នកជំនួញ ឬចូលរួមក្នុងអាជីពនយោបាយនោះទេ។ លោកជាម្ចាស់ភោជនីយដ្ឋានដ៏ពេញនិយមមួយ ព្រមទាំងធ្លាប់ធ្វើជាម្ចាស់ផ្ទះកម្មវិធី CNBC និងជាម្ចាស់ក្រុមបាល់បោះ Houston Rockets៕

អ្នមាន​ទ្រព្យសម្បត្តិ​ច្រើន​ក្នុង​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ(រូបភាព៖Washington Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អាមេរិក ព្រមាន សហភាពអឺរ៉ុប កុំលួចទ្រព្យបង្កក រុស្ស៊ី ប្រយ័ត្នប៉ះធ្ងន់ដល់ការចរចារសន្តិភាព
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម